• ច្បាប់ព្រហ្មទណ្ឌពិសេស ទាក់ទងនឹងសេរីភាពក្នុងការបញ្ចេញមតិ

    • ប្រភេទ: ច្បាប់ជាតិ
    • កាលបរិច្ឆេទចេញផ្សាយ ២០-វិច្ឆិកា-២០១៤

    សេរីភាពខាងការបញ្ចេញមតិ និងការបោះពុម្ពផ្សាយគឺជាធាតុមួយយ៉ាងសំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យ។ រដ្ឋធម្មនុញ្ញកម្ពុជាការពារនូវសេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងបការបោះពុម្ព ផ្សាយ។ មនុស្សគ្រប់រូបអាចប្រើប្រាស់សេរីភាពនេះបានយ៉ាងទូលំទូលាយកុំឲ្យតែធ្វើឲ្យដរាបណាពុំប៉ះពាល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិ(មាត្រា ៤១)។ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដែលកម្ពុជាបានផ្តល់សច្ចា ប័នក៏មានចែងអំពីសេរីភាព និងដែនកំណត់នៃការប្រើប្រាស់សេរីភាពនេះដែរ។