• យុវជន​ចូលរួម​ស្វែង​យល់​ពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​

    • ថ្ងៃចេញផ្សាយ ១៣-មិថុនា-២០១៣

    អង្គការតម្លាភាពកម្ពុជា ហៅជាភាសាអង់គ្លេសថា ត្រេនស្ពារិនស៊ី អ៊ិនធឺណេសិនណល ខេមបូឌា (Transparency International Cambodia) បានរៀបចំវេទិកាយុវជនលើកទី០១ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ ដើម្បីឲ្យយុវជនងាកមកចាប់អារម្មណ៍ចំពោះការប្រ យុទ្ធប្រឆាំង អំពើពុករលួយ នៅគ្រាដែលការបោះឆ្នោតនីតិកាលទី០៥ ជិតចូលមកដល់។នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានថ្លែងថា វេទិកានេះនឹងជំរុញឲ្យយុវជនគិតគូរពីអនាគត និងបង្កើតការផ្លាស់ប្ដូរតាមក្រុមយុវជន សាលារៀន គ្រួសារ និង សហគមន៍របស់ខ្លួន។ លោកថា យុវជននឹងទទួលបានការយល់ដឹងទាក់ទងពីផលប៉ះពាល់នៃអំពើពុករលួយលើ ជីវិតរបស់ពួកគេ វិធី សាស្ត្រលើកស្ទួយសុចរិតភាព និងរបៀបបង្កើតសង្គមមួយដែលមានសមធម៌ ដែលផ្ដល់សិទ្ធិគ្រប់គ្រាន់ដល់មនុស្សទាំងឡាយ និងធ្វើឲ្យ មនុស្សនៅក្នុងសង្គមមានទំនួលខុសត្រូវខ្ពស់។លោកថា ការយល់ដឹងពីអំពើពុករលួយតាមរយៈគោលនយោបាយរបស់គណបក្សនី មួយៗក្នុងពេលបោះឆ្នោតជិតមកដល់ ក៏ជាបញ្ហាមួយទាមទារឲ្យយុវជនត្រូវតែចាប់អារម្មណ៍ដែរ។ការថ្លែងនេះនៅក្នុងវេទិកាយុវជន ដើម្បីលើកស្ទួយសុចរិតភាព និងផ្ដល់ចំណេះដឹងអំពីផលប៉ះពាល់នៃអំពើពុករលួយក្នុងជីវិតដល់យុវជន នៅមហោស្រពចតុមុខ នៅថ្ងៃ ទី១១ មិថុនា ឆ្នាំ២០១៣ ដែលមានយុវជនប្រមាណ ៧០០នាក់ចូលរួម។ក្រៅពីនេះ យុវជនទាំងនេះក៏បានស្វែងយល់នឹងទទួលបានបទ ពិសោធន៍ពីវាគ្មិនមកពី បណ្ដាប្រទេសផ្សេងៗ ពីការចូលរួមទាមទារឲ្យមានគណនេយ្យភាពសង្គម និងអភិបាលកិច្ចល្អ។យុវតី ភាព សុផានី អាយុ ២២ឆ្នាំ មកពីវិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបានចូលរួមវេទិកានេះថ្លែងថា នេះជាលើកទី១ហើយដែល នាងបានទទួលការចែករំលែកបទពិសោធន៍ពីការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ។ចំណែកយុវជន ខេន គឹមស៊្រុន ជានិស្សិតនៃសាកល វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានមតិថា គាត់នឹងយកចំណេះដឹងដែលបានមកពីកម្មវិធីនេះ ទៅចែករំលែកមិត្ត ភ័ក្ដិ និងយុវជនក្នុងសហគមន៍ពីអ្វីទៅដែលហៅថា អំពើពុករលួយ និងការទប់ស្កាត់អំពើពុករលួយ និងពីផលប៉ះពាល់ដោយសារអំពើ ពុករលួយ។នៅក្នុងវេទិកានេះ អ្នករៀបចំកម្មវិធីក៏បានប្រកាសប្រាប់ទៅកាន់យុវជនពីលេខទូរស័ព្ទ ទាន់ហេតុការណ៍ពិសេស ឬហៅថា ហត ឡាញ (Hot line) ដើម្បីផ្ដល់ព័ត៌មានពីអំពើពុករលួយដោយឥតគិតថ្លៃ ដោយចុចទៅលេខ ១២ ៨២ សម្រាប់ប្ដឹងទៅអង្គភាពប្រឆាំង អំពើពុករលួយ រីឯលេខ ១២ ៩២ សម្រាប់ប្រឹក្សាផ្នែកច្បាប់ជុំវិញបញ្ហាអំពើពុករលួយជាមួយអង្គការ តម្លាភាពកម្ពុជា៕អត្តបទនេះដកស្រង់ចេញពីវិទ្យុអាស៊ីសេរីដែលបានផ្សាយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣។http://www.rfa.org/khmer/news/social-economy/youth-talk-about-corruption-06112013060655.html