• ពលរដ្ឋនៅខេត្តសៀមរាប និងភ្នំពេញ បួងសួងសុំសន្តិភាព

    • ថ្ងៃចេញផ្សាយ ២០-សីហា-២០១៣

    ក្រុម​ស្រ​លាញ់​សន្តិ​ភាព​ បួង​សួង​សុំ​សន្តិភាព​ និង​យុត្តិ​ធម៌​កាល​ពី​ថ្ងៃ​ទី​១៤​ ​ខែ​សីហា​ ​នៅ​មុខ​ព្រះ​បរម​រាជ​វាំង ​ក្រុម​ អ្នក​ស្រលាញ់​សន្តិ​ភាព​ ​នៅ​ថ្ងៃ​ពុធ​នេះ​ ​ជា​ថ្ងៃ​១៥​កើត​ ​នឹង​ជួប​ជុំ​គ្នា​ ​នៅ​ខេត្ត​សៀម​រាប​ ​និង​រាជធានី​ភ្នំ​ពេញ​ ​ដើម្បី​បួង​សួង​សុំ​សន្តិ​ភាព​ ​និង​យុត្តិ​ធម៌​សម្រាប់​ប្រជា​ជាតិ​កម្ពុជា​។​ ​លោក​ ​មឿន​ ​តុលា​ ​មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​ ​សហគមន៍​ ​និង​សមាជិក​ក្រុម​ការងារ​កម្ពុជា​ ​ដើម្បី​សន្តិ​ភាព​មាន​ប្រសាសន៍​ថា​ ​នៅ​ព្រឹក​ម៉ោង​៩​នេះ​ ​នៅ​ខេត្ត​សៀម​រាប​ ​ប្រជា​ពល​រដ្ឋ​ ​ព្រះ​សង្ឃ​ ​តា​ជី​ ​យាយ​ជី​ ​នឹង​ជួប​ជុំ​គ្នា​នៅ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម​ ​ទល់​មុខ​ព្រះ​រាជ​ដំ​ណាក់​។​ ​ចំ​ណែក​នៅ​វេលា​ម៉ោង​៤​រសៀល​ ​នៅ​ភ្នំពេញ​ ​ត្រង់​ចំណុច​វត្ត​ភ្នំ​ ប្រជា​ពល​រដ្ឋ​ ​ព្រះសង្ឃ​ ​ដូន​ជី​ ​តា​ជី​នឹង​ជួប​ជុំ​គ្នា​ ​ហើយ​បួង​សួង​សុំ​សន្តិ​ភាព​ ​និង​យុត្តិ​ធម៌​។​ ​កាល​ពី​ថ្ងៃ​ពុធ​ ​ទី១៤​ ​ខែ​សីហា​ ​ក្រុម​ការ​ងារ​កម្ពុជា​ដើម្បី​សន្តិ​ភាព​ ​បាន​ប្រារព្ធ​ពិធី​មួយ​នៅ​រាជ​ធានី​ភ្នំ​ពេញ​ ​គឺ​ ​យុត្តិ​ធម៌​និង​សន្តិ​ភា​ព​ ​ដោយ​អំពាវ​នាវ​ឲ្យ​មាន​ការ​ស្វែង​រក​ដំ​ណោះ​ស្រាយ​ពី​ការ​ជាប់​គាំង​នយោ​បាយ​ ​ក្រោយ​ការ​បោះ​ឆ្នោត​ដោយ​សន្តិ​វិ​ធី​។​ ​ក្រុម​ការ​ងារ​ ​ក៏​បាន​បួង​សួង​សុំ​កុំ​ឲ្យ​មាន​ការ​ប្រើ​ហិង្សា​ផង​ដែរ​ ​ខណៈ​ពួក​គេ​សង្កេត​ឃើញ​មាន​កង​កម្លាំង​ប៉ូ​លិស​ ​និង​រថ​ក្រោះ​​ត្រូវ​បាន​ដាក់​ត្រៀម​ទប់​ទល់​នឹង​បាតុ​កម្ម​ ​ដែល​គ្រោង​ដោយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ប្រឆាំង​នឹង​លទ្ធ​ផល​បោះ​ឆ្នោត​៕​ អត្ត​បទ​ដក​ស្រង់​ពី​ការ​សែត​សម្លែង​ប្រជា​ធិប​តេយ្យ ​ដែល​ចុះ​ផ្សាយ​កាល​ពី​ ថ្ងៃ​ពុធ​ ទី​២១ ​ខែ​សីហា​ ​ឆ្នាំ​២០១៣​ http://vodhotnews.com/15472