• ព្រះរាជសាររបស់ព្រះមហាក្សត្រផ្ញើជូនជនរួមជាតិ

    • ថ្ងៃចេញផ្សាយ ១៥-កញ្ញា-២០១៣

    ថ្ងៃ​ទី១៦​ ខែកញ្ញា​ ​ឆ្នាំ២០១៣​នេះ​ ​ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​បរម​នាថ​ ​នរោត្តម​ ​សីហមុនី​ ​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ​ទ្រង់​បាន​ចេញ​ព្រះរាជ​សារ​មួយ​សម្តែង​នូវ​ការ​សោក​ស្តាយ​និង​ក្រៀម​ក្រំ​ជា​អនេក​ ​ចំពោះ​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​ទី១៥​ ​កញ្ញា​ម្សិល​មិញ​រវាង​ក្រុមបាតុករ​និង​ក្រុម​សមត្ថកិច្ច​បណ្តាល​ឲ្យ​មាន​ ​អ្នក​រង​របួស​ច្រើន​នាក់​និង​មាន​អ្នក​ស្លាប់​បាត់​បង់​ជីវិត​ម្នាក់​។​