• ព្រះសង្ឃមួយអង្គ យកសាំងបម្រុង ដុតព្រះកាយ នៅលើវេទិកា

    • ថ្ងៃចេញផ្សាយ ១៧-កញ្ញា-២០១៣

    ភ្នំពេញ៖ នៅម៉ោង ១១ និង៣០នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ នៅលើទីលានប្រជាធិបតេយ្យ ទីធ្វើមហាបាតុ កម្មរ​បស់​គណបក្ស​សង្រ្គោះ​ជាតិនោះ បានផ្ទុះបាតុភាពបង្កជាចលាចលមួយប្រាវ គ្រាដែលមានព្រះសង្ឃមួយអង្គ ព្រះនាម សេក ឌីណា និមន្ត​មក​ពីខេត្ត​កំពង់​ធំ បានកាន់ដបសាំង២-៣ដប និមន្តឡើងលើវេទិកា ហើយគំរាមប្រុង ចាក់សាំងដុត ព្រះកាយខ្លួនឯង ។ តែ​ទោះបីជាយ៉ាង​ណា​ស្ថាន​ការណ៍​នេះ បានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីក្រុមបាតុករបានរារាំងមិនឲ្យការប៉ុនប៉ង របស់ព្រះសង្ឃនេះ ធ្វើបានសម្រេចនោះទេ៕ ប្រភព​ដក​ស្រង់​ពីកាសែតដើមអំពិលផ្សាយថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣។