-
អនុប្រធានរបស់លោក វន់ ពៅ ត្រូវបានចាប់ខ្លួន
- ថ្ងៃចេញផ្សាយ ២០-មករា-២០១៤
ប្រធានស្ដីទីសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក សុខ ឈុនអឿន ដែលកាន់ការជំនួសលោក វន់ ពៅ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួន ខណៈលោកចូលរួមធ្វើពិធីបួងសួងនៅមុខព្រះអង្គដងកើ សូមឲ្យវត្ថុសក្ដិសិទ្ធិជួយបន្ទន់ចិត្តរដ្ឋាភិបាលឲ្យដោះលែងមនុស្ស ២៣នាក់ដែលជាប់ពន្ធនាគារត្រពាំងផ្លុង។កងកម្លាំងសន្តិសុខសាលារាជធានីភ្នំពេញ ប្រដាប់ដោយដំបង នៅរសៀលថ្ងៃទី១៩ ខែមករា បំបែកក្រុមសង្គមស៊ីវិល រួមទាំងអ្នកកាសែត ដែលប្រមូលផ្ដុំគ្នានៅមុខវត្តឧណ្ណាលោម ហើយបម្រុងនឹងទៅធ្វើពិធីបួងសួងនៅមុខព្រះអង្គដងកើ។ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី (RFA) ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៤។