• សកម្មជន​ដីធ្លី និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​៤​រូប​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួ​នៅ​ព្រឹក​នេះ​

    • ថ្ងៃចេញផ្សាយ ២១-មករា-២០១៤

    យ៉ាងហោចណាស់ សកម្មជន​ដីធ្លី​ម្នាក់ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​៣​នាក់ ត្រូវ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចាប់ខ្លួន នៅ​ព្រឹក​នេះ នៅពេលដែល​ពួកគេ​យក​ញត្តិ​ទៅ​ដា​ក់នៅ​ស្ថានទូត​សហរដ្ឋអាមេរិក​។​​អ្នក​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​បួន​នោះ រួមមាន អ្នកស្រី ទេព វ​ន្នី ជា​សកម្មជន​ដីធ្លី កញ្ញា ឡុង គឹម​ហៀ​ង មន្ត្រី​ទំនាក់ទំនង​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជំនួយការ​លោក រ៉ុង ឈុន មួយរូប​ទៀត​។​​មិនទាន់មាន​ព័ត៌មាន​ថា អ្នក​ទាំងនោះ​ត្រូវ​សមត្ថកិច្ច​ចាប់បញ្ជូន​ទៅ​ទីណា​ទេ​។មុនពេល​ចាប់ខ្លួន​នោះ មិនមាន​ការ​ប៉ះ​ពាក្យសំដី ឬ​ការ​រុញច្រាន​គ្នា​ទេ គឺ​សកម្មជន​ដីធ្លី អ្នកស្រី ទេព វ​ន្នី បាន​ថ្លែង​ពី​ទុក្ខលំបាក​របស់គាត់ និង​ប្រជា​សហគមន៍​នៅមុខ​ស្ថានទូត​អាមេរិក លុះដល់​ម៉ោង​ជិត​៩​ព្រឹក​នេះ សមត្ថកិច្ច​ក៏​ចាប់ខ្លួន​អ្នកប្រមូល​ផ្តុំ​ជា​បន្តបន្ទាប់​៕ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD)​ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤។