• ធី​ ​សុវណ្ណ​ថា​ ​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ ​គេ​គំរាម​សម្លាប់​តាម​ហ្វេ​ស​ប៊ុ​ក​

    • ថ្ងៃចេញផ្សាយ ៣០-មករា-២០១៤

    កញ្ញា​ ​ធី​  ​សុវណ្ណ​ថា​ ​ស៊ាំ​ទៅនឹង​ការ​គំរាម​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ទៅហើយ​។​ប៉ុន្តែ​សកម្មជន​អាយុ​១៩​ឆ្នាំ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​ ​ដែល​បាន​ល្បីឈ្មោះ​នៅតាម​អ៊ី​ន​ធើ​ណិ​ត​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដ៏​មាន​ប្រជាប្រិយភាព​ឈ្មោះថា​ “ I Love Cambodia Hot News ” ​បាន​និយាយថា​ ​ការគំរាមកំហែង​មកលើ​រូបនាង​ថ្មី​បំផុត​នេះ​ដែល​លិខិតឆ្លងដែន​របស់​នាង​ត្រូវបាន​បង្ហោះ​នៅតាម​អ៊ី​ន​ធើ​ណិ​ត​អម​ជាមួយ​ការព្រមាន​ពី​ការវាយប្រហារ​ដោយ​ទឹក​អាស៊ីត​នោះ​ ​គឺជា​រឿង​ផ្សេងគ្នា​។​​កាលពី​ម្សិលមិញ​ ​កញ្ញា​ ​ធី​ ​សុវណ្ណ​ថា​ ​បាន​ចោទប្រកាន់​ការិយាល័យ​ទទួលបន្ទុក​លិខិតឆ្លងដែន​នៅ​ក្រសួងមហាផ្ទៃ​ថា​ ​បានធ្វើ​ឲ្យ​លេច​ធ្លាយ​ឯកសារ​លិខិតឆ្លងដែន​របស់​នាង​ហើយ​នៅក្នុង​ឯកសារ​នោះ​មានឈ្មោះ​សាច់ញាតិ​ ​អាស័យដ្ឋាន​ផ្ទះ​និង​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​របស់​នាង​។​​កញ្ញា​បាន​និយាយ​នៅក្នុង​កិច្ច​សម្ភាស​ថា​“ ​ខ្ញុំ​ទទួលបាន​ការគំរាមកំហែង​ដល់​ជីវិត​របស់ខ្ញុំ​ជាច្រើនលើក​ច្រើនសា​តាមរយៈ​ទូរស័ព្ទ​និង​ហ្វេ​ស​ប៊ុ​ក​ ​ប៉ុន្តែ​វា​មិន​ធ្វើ​ខ្ញុំ​ខ្វាយខ្វល់​នោះទេ​”​។​ ​នាង​និយាយ​បន្តថា​ “ ​លើក​នេះ​វា​ធ្ងន់ធ្ងរ​ជាង​លើក​មុនៗ​ ​ព្រោះ​វា​ប៉ះពាល់​ដល់​សមាជិកគ្រួសា​រ​របស់ខ្ញុំ​។​ ​ឯកសារ​នេះ​ ​ដែល​ត្រូវបាន​រក្សាទុក​យ៉ាង​សម្ងាត់​ ​ត្រូវបានធ្វើ​ឲ្យ​លេច​ធ្លាយ​ដោយ​មន្ត្រី​នៅ​ក្រសួងមហាផ្ទៃ​”​។​​លិខិតឆ្លងដែន​ផ្លូវការ​របស់​កញ្ញា​សុវណ្ណ​ថា​  ​ដែល​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​៦​ខែមករា​ ​ត្រូវបាន​គេ​ចែករំលែក​ ​និង​ ​ចូលរួម​ផ្តល់យោបល់​ជាច្រើន​នៅលើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ ​ចាប់តាំងពី​លិខិតឆ្លងដែន​នេះ​ ​ត្រូវបាន​បង្ហោះ​កាលពី​ថ្ងៃ​អង្គារ​ ​ដោយ​អ្នកប្រើប្រាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឈ្មោះ​ ​ជា​ ​សុ​វណ្ណា​រី​ ​។​​លិខិតឆ្លងដែន​របស់​កញ្ញា​សុវណ្ណ​ថា​ ​ត្រូវបាន​បង្ហោះ​លើ​គេហទំព័រ​ ​ដោយមាន​សារ​ព្រមាន​អម​ជាមួយ​ថា​ ​មិនយូរ​មិនឆាប់​នាង​នឹងត្រូវ​រង​ការវាយប្រហារ​ដោយ​ទឹក​អាស៊ីត​ហើយ​។​​អ្នកប្រើប្រាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​រូបនេះ​បាន​សរសេរ​ដោយ​សំដៅ​ទៅលើ​កញ្ញា​សុវណ្ណ​ថា​ ​ថា​ “ ​ស្រីខូច​នេះ​ ​មិន​ហ៊ាន​ទៅ​ដេក​នៅផ្ទះ​ទេ​។​ ​មាន​យុវជន​ជាច្រើន​កំពុង​តាមរក​ស្រីខូច​នេះ​ដើម្បី​ចាត់វិធានការ​[​ប្រឆាំង​វា​] ​ព្រោះ​វា​បាន​ជេ​យុវជន​ដែល​មិន​គាំទ្រ​ [​គណបក្ស​សង្គ្រោះ​ជាតិ​] ​ដោយ​ហៅ​ពួកគេ​ថា​ ​យួន​”​។​​អ្នកចូលរួម​ផ្តល់យោបល់​បាន​បន្តថា​ “ ​ស្រីខូច​ ​ធី​ ​សុវណ្ណ​ថា​ ​នេះ​ ​ទំនងជា​មិនអាច​គេច​ផុតពី​ការវាយប្រហារ​ដោយ​ទឹក​អាស៊ីត​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​បានឡើយ​ ​ព្រោះ​គេ​បានដឹង​អាស័យដ្ឋាន​របស់​វា​ហើយ​”​។​អ្នកចូលរួម​រូបនេះ​បាន​បន្តទៀតថា​ “ ​កុំ​ស្រោច​ទឹក​អាស៊ីត​លើ​មុខរប​ស់មី​ ​សុវណ្ណ​ថា​ ​តែ​ស្រោច​លើ​ក្បាល​វា​វិញ​”​។​ ​អ្នកចូលរួម​ឲ្យ​យោ​លប​ល់​ទាំងនេះ​ ​ក៏បាន​បញ្ឆេះ​ឲ្យ​គេ​ដុត​រថយន្ត​ម៉ាក​លុច​ស៊ិ​សព​ណ៌​ស​របស់​កញ្ញា​ ​ធី​ ​សុវណ្ណ​ថា​ ​ផងដែរ​។​​កញ្ញា​ ​ធី​ ​សុវណ្ណ​ថា​ ​ដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​ ​ដោយសារ​ការប្រើ​វោហា​ស័ព្ទ​ធ្ងន់ៗ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ ​ហើយ​តែងតែ​ចែកចាយ​ខ្សែអាត់​វីដេអូ​ ​ដែល​នាង​ថត​ដោយ​ខ្លួនឯង​តាមរយៈ​ទូរស័ព្ទដៃ​ ​អំឡុង​រាល់​ការធ្វើ​បាតុកម្ម​ ​និង​ការតវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​និយាយថា​ ​នាង​នឹងដាក់​ពាក្យបណ្តឹង​ទៅ​ក្រសួងមហាផ្ទៃ​នៅក្នុង​សប្តាហ៍​នេះ​ ​ដើម្បី​ប្តឹង​មន្ត្រី​នៅក្នុង​ក្រសួង​នេះ​ ​ដែល​បានធ្វើ​ឲ្យ​លេច​ធ្លាយ​ឯកសារ​សម្ងាត់​របស់​នា​ង​។​នាង​បាន​និយាយថា​ “ ​ពាក្យបណ្តឹង​របស់ខ្ញុំ​ ​គឺ​ដើម្បី​ស្នើ​ឲ្យ​លោក​ ​ស​ ​ខេង​ [​រដ្ឋមន្ត្រីក្រសួង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​] ​ជួយ​ស្វែងរក​អ្នក​ដែល​ធ្វើ​ឲ្យ​លេច​ធ្លាយ​ឯកសារ​របស់ខ្ញុំ​ ​ហើយ​ចាប់​ពួកគេ​មក​ផ្តន្ទាទោស​ ​ជាពិសេស​នាយកដ្ឋាន​លិខិតឆ្លងដែន​ ​ដែល​ស្ថិតនៅក្រោម​ក្រសួងមហាផ្ទៃ​។​លោក​ ​ស​ ​ខេង​ ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​សុវត្ថិភាព​របស់ខ្ញុំ​ ​និង​ក្រុមគ្រួសារ​របស់​”​។កញ្ញា​បាន​បន្ថែមថា​ “ ​បន្ទាប់ពី​ឯកសារ​ទាំងនេះ​ ​បានធ្វើ​ឲ្យ​គេ​ស្គាល់​អាសយដ្ឋាន​ ​និង​សាច់ញាតិ​របស់ខ្ញុំ​រួច​ ​ខ្ញុំ​ទទួល​បានការ​បំ​ផិត​បំភ័យ​ជាច្រើនៗ​”​។​​ឧ​ត្ត​ម​សេនីយ​ឯក​ ​ខៀវ​ ​សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​សួរថា​ ​តើ​មន្ត្រី​ទទួលបន្ទុក​លិខិតឆ្លងដែន​ ​គួរតែ​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការផ្សព្វផ្សាយ​លិខិតឆ្លងដែន​របស់​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​ឬ​។​លោក​បាន​មានប្រសាសន៍ថា​ “ ​ខ្ញុំ​អាច​និយាយបានថា​ ​ឯកសារ​របស់​ ​ធី​ ​សុវណ្ណ​ថា​ ​ប្រហែលជា​មិន​គ្រាន់តែ​នៅក្នុង​នាយកដ្ឋាន​លិខិតឆ្លងដែន​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​នាង​ប្រហែលជា​អាច​ទុក​វា​ ​នៅ​កន្លែង​ផ្សេងទៀត​ក៏​ថា​បាន​ ​ហើយ​គេ​បាន​យក​លិខិតឆ្លងដែន​នេះ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ ​តែម្តង​”​។​​ឧ​ត្ត​ម​សេនីយ៍​ឯក​ ​សុភ័គ​ ​បាន​បន្តថា​ ​ទោះបីជា កញ្ញា​ ​សុវណ្ណ​ថា​ ​ដាក់ពាក្យ​បណ្តឹង​ក៏ដោយ​ ​ក៏​ក្រសួងមហាផ្ទៃ​ទំនងជា​នឹងមិន​អាច​ ​ធ្វើ​អ្វី​បានទេ​។​ឧ​ត្ត​ម​សេនីយ៍​ឯក​ ​សុភ័គ​ ​បាន​មានប្រសាសន៍ថា​ “ ​បន្ទាប់បី​យើង​បានទទួល​ពាក្យបណ្តឹង​រួច​ ​វា​នឹង​ប្រហែលជា​លំបាក​នៅក្នុង​ការស៊ើបអង្កេត​ដើម្បី​ស្វែងរក​ថា​ ​នរណា​ជា​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ​ ​ហើយ​ថា​ ​តើ​ឯកសារ​ទាំងនេះ​ចេញ​មកពីណា​។​ ​ប្រសិនបើ​វា​ស្ថិតនៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នរណាម្នាក់​ ​វា​លំបាក​នឹង​កំណត់​អត្តសញ្ញាណ​ពួកគេ​ណាស់់​”​។​ ​លោក​បន្ថែមថា​ ​វា​ប្រហែលជា​ត្រូវការ​ចាត់វិធានការ​បន្ថែម​ដូចជា​ ​ត្រូវ​សហការ​ជាមួយ​ទីស្នាក់ការ​កណ្តាល​របស់​គេហទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​សហរដ្ឋអាមេរិក​ ​ដើម្បី​តាមរក​ ​ហត្ថលេខា​នៅលើ​អ៊ី​ន​ធើ​ណិ​ត​។​តែ​ទោះជា​យ៉ាងណា​ ​រដ្ឋាភិបាល​បាន​ចាត់វិធានការ​ចំនួន​ពីរលើក​រួចមកហើយ​ ​ចំពោះ​ជន​ដែល​បង្ហោះ​រឿង​មិន​ត្រឹមត្រូវ​លើ​គេហទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​នេះ​។​​កាលពី​ខែវិច្ឆិកា​ ​លោក​ ​ចិត្រ​ ​សុវិចិត្រ​ ​អ្នកគ្រប់គ្រង​ទីផ្សារ​ម្នាក់​បម្រើការ​នៅ​ក្រុមហ៊ុន​ Cellcard ​ត្រូវបាន​ចាប់ខ្លួន​មួយរយៈ​នៅក្នុង​ខេត្តស្ទឹងត្រែង​ ​បន្ទាប់ពី​បាន​បង្ហោះ​រូបភាព​របស់​មេបញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្ត​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់គាត់​ដោយមាន​សារ​អម​ជាមួយ​ ​ដែល​អះអាងថា​ ​មន្ត្រី​រូបនេះ​គឺជា​ជន​ជំរិត​ទារប្រាក់​គ្មាន​មេត្តា​។​លោក​ ​សុ​វិច​ត្រ​ ​ត្រូវ​សាលាដំបូង​ខេត្តស្ទឹងត្រែង​ដោះលែង​ដោយ​គ្មាន​ការចោទប្រកាន់​ឡើយ​ ​បន្ទាប់ពី​គាត់​បាន​សន្យា​លុបចោល​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ ​និង​សុំទោស​ជា​សាធារណៈ​រួច​។​​រីឯ​កាលពី​ខែកុម្ភៈ​វិញ​ ​នគរបាល​ក្នុង​រាជធានី​ភ្នំពេញ​ក៏បាន​កោះហៅ​គ្រូបង្រៀន​ម្នាក់​មក​សាកសួរ​ផងដែរ​។​ពួកគេ​ចោទប្រកាន់ថា​ ​គ្រូបង្រៀន​រូបនេះ​បាន​បង្ខូច​កេរ្តិ៍ឈ្មោះ​មន្ត្រី​តាមរយៈ​ការ​បង្ហោះ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ដែល​លើកឡើងថា​ ​នគរបាល​បាន​ចេញមក​ជំរិត​ទារប្រាក់​ ​នៅពេល​ពួកគេ​បាន​រឹបអូស​ម៉ូតូ​គាត់​។​ ​គ្រូបង្រៀន​រូបនេះ​បានធ្វើការ​សុំទោស​ចំពោះ​ការ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នេះ​ ​ហើយក៏​ត្រូវបាន​ដោះលែង​វិញ​ ​ដោយ​គ្មាន​ការចោទប្រកាន់​ដែរ​។​​មុន​ការគំរាមកំហែង​ថ្មីៗ​នេះ​ ​កិច្ចការ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​កញ្ញា​ ​សុវណ្ណ​ថា​ ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ ​ក៏បាន​ទាញ​ចំណាប់អារម្មណ៍​គេ​យ៉ាងច្រើន​ផងដែរ​ ​អំពី​សមាជិក​សម្ងាត់​នៃ​កង​អង្គរក្ស​ផ្ទាល់​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​ ​ហ៊ុន​ ​សែន​ដែល​គេ​បានឃើញ​ប្រើ​កាំភ្លើងខ្លី​អំ​ឡុ​វ​ការតវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ​ដែលមាន​ការចូល​រូ​ម​ពី​តំណាងរាស្ត្រ​ជាប់ឆ្នោត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ ​គឺ​លោកស្រី​ ​មូរ​ ​សុខ​ហួរ​ ​និង​លោក​ ​រ៉ុង​ ​ឈុន​ ​ប្រធាន​សហជីព​។​​ដោយ​ឈរ​ឃ្លាត​ត្រឹមតែ​ប៉ុន្មាន​ម៉ែត្រ​ពី​លោកស្រី​ ​មូរ​ ​សុខ​ហួរ​ ​លោក​ ​ពឿ​ង​ ​ជឿន​ ​សមាជិក​កង​អង្គរក្ស​ផ្ទាល់​របស់លោក​ហ៊ុន​ ​សែន​ ​បាន​ស្លៀកពាក់​ស៊ីវិល​ហើយ​បាន​ថត​យក​រូបភាព​នៃ​មនុស្ស​ដែល​កំពុង​តវ៉ា​ហើយ​ខណៈនោះ​កាំភ្លើង​របស់លោក​ត្រូវ​អ្នក​ឈរ​មើល​ដកហូតយក​។​ ​ដោយ​ធ្វើការ​អង្កេត​លើ​វត្តមាន​របស់លោក​ ​ពឿ​ង​ ​ជឿន​ ​នៅលើ​គេហទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​ ​គេ​បានឃើញ​រូបភាព​មួយចំនួន​ ​ដែល​លោក​បាន​ថត​សកម្មជន​ជា​ព្រះសង្ឃ​ ​និង​អ្នកកាសែត​អំឡុង​ការធ្វើ​បាតុកម្ម​របស់​គ​ណ​បក្សប្រឆាំង​ក៏ដូចជា​ ​រូបភាព​សម្ងាត់​ចំនួន​បី​ ​ដែល​លោក​បាន​លួច​ថត​កញ្ញា​ ​សុវណ្ណ​ថា​ ​ផងដែរ​។​​រូបភាព​ផ្សេងៗ​ទៀត​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​លោក​ ​ពឿ​ង​ ​ជឿន​ ​ថតរូប​ជាមួយ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​កូនប្រុស​ច្បង​របស់លោក​ ​ហ៊ុន​ ​សែន​ ​ក៏ដូចជា​ ​ជាមួយ​សមាជិក​យោធា​និង​កង​អង្គរក្ស​ផ្ទាល់​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​ ​ហ៊ុន​ ​សែន​ ​ផងដែរ​។​មន្ត្រី​រដ្ឋាភិបាល​មិនដែល​ពន្យល់​ពី​រឿង​ដែល​លោក​ ​ពឿ​ង​ ​ជឿន​ ​កាន់​អាវុធ​នៅ​ទីលាន​ប្រជាធិបតេយ្យ​អំឡុង​មានការ​ជួបជុំ​ឡើយ​. ដកស្រង់ចេញពីការសែតខាមបូឌែរដេលី (The Cambodia Daily) ចុះថ្ងៃទី៣០ ខែមករា​ឆ្នាំ២០១៤។