• មនុស្ស​យ៉ាងតិច​៤​នាក់ រងរបួស​ដោយសារ​កា​រ​វាយឆ្មក់​របស់​សន្តិសុខ​ខណ្ឌ​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​

    • ថ្ងៃចេញផ្សាយ ២-ឧសភា-២០១៤

    មនុស្ស​យ៉ាងតិច​៤​នាក់ នៅ​ព្រឹក​ម៉ោងជាង​១០​នេះ ត្រូវបាន​កម្លាំង​សន្តិសុខ​ខណ្ឌដូនពេញ វាយ​ឲ្យ​រងរបួស ដោយ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​។​​ការ​វាយឆ្មក់​លើ​ក្រុមអ្នកតវ៉ា​នៅ​ទិវា​ពលកម្ម​អន្តរជាតិ លើ​ក្រុមមនុស្ស​ជាង​១០០​នាក់ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា បញ្ចប់​ការ​ថ្លែង​នៅក្បែរ​ស្ពាន​នាគ និង​ធ្វើដំណើរ​ឆ្ពោះទៅ​ម្តុំ​វត្តភ្នំ​។​​អង្គការ​លីកាដូ ឲ្យ​ដឹងថា អំពើហិង្សា​បាន​បន្ត​កើតឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ ហើយ​អ្នកកាសែត ត្រូវបាន​វាយប្រហារ​។ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៤។