• តុលាការ​កំពូល​សម្រេច​បន្ត​ឃុំខ្លួន​លោក​វន់ ពៅ និង​អ្នក​ជាប់ឃុំ​ទាំង​២០​នាក់​

    • ថ្ងៃចេញផ្សាយ ៩-ឧសភា-២០១៤

    តុលាការ​កំពូល តម្កល់​សេចក្ដីសម្រេច​របស់​សាលាឧទ្ធរណ៍ ដែល​បានសម្រេច​មិន​ឲ្យ លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​អ្នក​ជាប់ឃុំ​២០​នាក់​ផ្សេងទៀត ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះ​អាស​នុ្ន ព្រោះតែ​សវនាការ​កំពុងដំណើរកា​រ​។​​សេចក្ដីសម្រេច​នេះ ធ្វើឡើង​នៅក្នុង​បន្ទប់​សវនាការ​នៃ​តុលាការ​កំពូល នៅវេលា​ម៉ោង ៨​ព្រឹក ថ្ងៃ​សុក្រ​នេះ ដោយ​លោក​ចៅក្រម ឃឹម ប៉ុន នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន និង​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ​។​​លោក​សំ សុខ​គង់ មេធាវី​ការពារ​ក្តី លោក វន់ ពៅ និង​ជនជាប់ចោទ​ទាំង​២១​នាក់ មានប្រសាសន៍​បន្ទាប់ពី​ចេញពី​បន្ទប់​សវនាការ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៩ នេះ​ថា ក្រុម​មេធាវី​របស់លោក​មានកា​រ​សោកស្តាយ​យ៉ាងខ្លាំង ដែល​ចៅក្រម​តុលាការ​កំពូល​កាត់សេចក្តី​មាន​លក្ខណៈ​ច្របូកច្របល់​បែបនេះ ខណៈ​ជនជាប់ចោទ​ទាំងនោះ មាន​ឯកសារ​គ្រប់គ្រាន់​ក្នុងការ​ស្នើសុំ​នៅក្រៅ​ឃុំ <<​ការដែល​តុលាការ​កំពូល​គាត់ យោងទៅលើ​ចំណុច​ពាក់ព័ន្ធ​នឹង​រឿង​អង្គសេចក្តី និង​រឿង​នៅក្រៅ​ឃុំ​នេះ គាត់​យកមក​ដាក់​មក​លូ​កឡំ​គ្នា ពីព្រោះ​ទោះបីជា​ដំណើរការ​រឿង​អង្គសេចក្តី​កំពុងដំណើរការ​ក៏ដោយ ប៉ុន្តែ​រឿង​នៅក្រៅ​ឃុំ​សំខាន់​ទៅលើ ថា​តើ​មាន​ឯកសារ ឬ​មាន​ភស្តុតាង​អី​ខ្លះ​ដែល​អាច​ធានាបាន​ថា​ជនជាប់ចោទ​គាត់​អាច​ធានា​ខ្លួន ហើយ​គាត់​នឹង​មក​ចូល​បញ្ហា​ញ​ខ្លួន​នៅ​គ្រប់​ដំណាក់កាល​នៃ​នីតិវិធី​របស់​តុលាការ​>>​។​​បន្ទាប់​បានទទួល​ដំណឹង​ថា តុលាការ​កំពូល​តម្កល់​សេចក្ដីសម្រេច​របស់​សាលាឧទ្ធរណ៍ មិន​ឲ្យ​ជនជាប់ចោទ​នៅក្រៅ​ឃុំ ប្រជាពលរដ្ឋ​អ្នក​គ្រាំទ្រ​លោក​វន់ ពៅ និង​គ្រួសារ​ជនជាប់ចោទ បាន​ទ្រហោ​រយំ ហើយ​ចាត់ទុក​សេចក្ដីសម្រេច​នេះ ថា​ជា​រឿង​អយុត្តិធម៌​មួយ​ទៅលើ​ជនជាប់ចោទ <<​ហើយ​អ្វីដែល​ខ្ញុំ​អស់សង្ឃឹម​មែនទែន ដោយសារតែ​យើង​សុំ​ធានា​ឲ្យ​នៅក្រៅ​ឃុំ​ដើម្បី​ព្យាបាល​ជំងឺ​របស់គាត់ នៅតែ​គេ​មិន​អនុញាត នេះ​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រឹត​តែមាន​អារម្មណ៍​ថា ឈឺចាប់​ខ្លាំង​មែនទែន ដោយសារតែ​តុលាការ ហេតុ​អី​បាន​មិន​ឲ្យ​គាត់​នៅក្រៅ​ឃុំ អយុត្តិធម៌​ណាស់​តុលាការ គ្រាន់តែ​ទាមទារ​ប្រាក់ខែ​១៦០​ដុល្លា ទាហាន​ឆ័​ត្រ​យោង​លេខ​៩១១ បាញ់ប្រហារ​កម្មករ ហេតុ​អី​ក៏​តុលា​ការមិន​រក​យុត្តិធម៌​ឲ្យ​គាត់​ផង គ្រាន់តែ​គាត់​ទៅ​ទាមទារ​ដើម្បី​ឲ្យ​មាន​ប្រាក់ខែ​រស់នៅ​សមរម្យ តុលាការ​អយុត្តិធម៌​ដាក់​គាត់​មិន​ឲ្យ​គាត់​>>​។​​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ លោក អំ សំអាត ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​នេះ មានប្រសាសន៍ថា លោក​មានការ​សោកស្តាយ ដែល​តុលាការ​កាត់សេចក្តី​បែបនេះ ព្រោះ​ជន​ជាប់​ទាំង​២១​នាក់​នោះ ជាប់​ត្រឹម​បទមជ្ឈិម មិនតែប៉ុណ្ណោះ​ពួកគេ​កំពុងមាន​ជំងឺ​ជា​ទម្ងន់​ទៀត​។លោក​រិះគន់​តុលាការ​ថា ធ្វើ​ការមិន​ឯករាជ្យ ស្ថិតក្រោម​សម្ពាធ​នយោបាយ <<​តុលាការ​មិនមាន​ភាព​ឯករាជ្យ ដោយសារតែ​បញ្ហា​និ​យោ​បាយ​ជា​អ្នក​លូក​ឡំ អ្នក​ដែលមាន​អំណាច​ជា​អ្នកគ្រប់គ្រង​ទៅលើ​ប្រព័ន្ធតុលាការ គេ​ហៅថា​ប្រព័ន្ធតុលាការ​បែប​បក្ស មិនមែន​ប្រព័ន្ធតុលាការ​បែប​រដ្ឋបាល​ដើម្បី​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​>>​។​​ជនជាប់ចោទ​២១ នាក់​នេះ ដែល​ក្នុងនោះ​មាន លោក​វន់ ពៅ គឺជា​សកម្មជន​តំណាង​សង្គម និង​កម្មករ​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​២ និង​ទី​៣ ខែមករា ក្នុង​ហេតុការណ៍​បង្ក្រាប​មួយ​ទៅលើ​ការតវ៉ា​របស់​កម្មករ ដែល​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​១៦០​ដុល្លារ ហើយ​ពេលនោះ​បង្ក​ឲ្យ​មាន​អំពើហិង្សា​ផ្ទុះឡើង នៅខាងមុខ​រោងចក្រ​យ៉ាក់​ជី​ង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នៅខាងមុខ​សួន​កាណាឌីយ៉ា​ផ្លូវ​ស្រេង​។ រហូតមកដល់​ពេលនេះ កងកម្លាំង​រដ្ឋាភិបាល​ដែល​បង្ក្រាប​ទៅលើ​អ្នក​តវ៉ា បណ្ដាល​ឲ្យ​មាន​អ្នកស្លាប់ និង​របួស​រាប់សិប​នាក់​នោះ មិនទាន់​ត្រូវបាន​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​នៅឡើយ​ទេ​៕ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤។