• អ្នក​បឹងកក់​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស៊ើបអង្កេត​រឿង​ទំនាស់​ដី​នៅ​បឹងកក់​

    • ថ្ងៃចេញផ្សាយ ៧-កក្កដា-២០១៤

    ពលរដ្ឋ​មានទំនាស់​ដី​ចំនួន ៤ សហគមន៍ នៅ​ភ្នំពេញ គឺ​អ្នកភូមិ​បឹងកក់ និង​អតីត​អ្នកភូមិ​បឹងកក់ សហគមន៍​បុរី​កីឡា និង​ថ្មគោល ប្រមាណ ១០០​នាក់ នៅ​ថ្ងៃទី​៧ កក្កដា លើកគ្នា​តវ៉ា​នៅមុខ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យ​ចុះ​ស៊ើបអង្កេត​ករណី​អំពើពុករលួយ​ក្នុង​ទំនាស់​ដីធ្លី​ក្នុង​មូលដ្ឋាន​បឹងកក់​។​​ទំនាស់​ដី​នៅ​បឹងកក់ កើតឡើង​ជាង ៧​ឆ្នាំ​មកហើយ ក្រោមរូបភាព​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ស៊ូ​កា​គូ (Shukaku) ហើយ​ថ្មីៗ​នេះ ក្រុមហ៊ុន​ស៊ូ​កា​គូ បាន​លក់​ដី​តំបន់​បឹងកក់​ទៅ​ឲ្យ​ក្រុមហ៊ុន អេ​ច្ឆ​.​អិ​ល​.​អេ​ច្ឆ (HLH)​។ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​កសាង​បន្ទាយ​ប៉េអឹម​នៅ​លើដី​កំពុង​មានទំនាស់​នេះ​ទៀត​។​ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី (RFA) ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤។​