• ប្រតិកម្ម​ភ្លាមៗ​ចំពោះ​ការបង្ក្រាប​បាតុករ នៅមុខ​ស្ថានទូត​យួន​

    • ថ្ងៃចេញផ្សាយ ៨-កក្កដា-២០១៤

    ​ក្រុមយុវជន ព្រះសង្ឃ ប្រមាណ​ជាង​៥០​នាក់ ដែល​គ្រោង​មកជួប​ជុំគ្នា​នៅមុខ​ស្ថានទូត​វៀតណាម ដើម្បី​ទាមទារ​ឲ្យ​ប្រទេស​វៀតណាម​នេះ សុំទោស​ធា​សាធារណៈ ដែល​មន្ត្រី​ស្ថានទូត​របស់ខ្លួន បាន​អះអាងថា ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ជា​របស់ខ្លួន​នោះ​។ ការជួបជុំ​នេះ នៅមុខ​ក្រសួង​សុរិយោដី ទល់មុខ​ស្ថានទូត​វៀតណាម មិន​ទាំង​បាន​ប្រាំ​នាទី​ផង តែ​ត្រូវបាន​បំបែក ដោយ​ក្រុម​សន្តិសុខ​សម្រុះ របស់​ខណ្ឌ​ក្នុង​រាជធានី​ប្រមាណ​ជាង​មួយរយ​នាក់ ហើយ​បាន​បង្ក​ឲ្យ​មានប្រតិកម្ម​ភ្លាមៗ នៅនឹងកន្លែង​ដោយ​ក្រុមអ្នកតវ៉ា​។​​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា លោក ម៉ៅ ពិសេស បាន​ចាត់ទុកថា​ការដេញ​បំបែក មិន​ឲ្យ​មានការ​តវ៉ា​នៅមុខ​ស្ថានទូត​វៀតណាម លើ​ទឹកដី​កម្ពុជា កាន់តែ​បញ្ជាក់​ឲ្យ​ឃើញថា អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​អាយ៉ងយួន​ពិតប្រាកដ​។យ៉ាងណាក៏ដោយ លោក​ដាច់ខាត​ត្រូវ​ឲ្យ​ប្រទេស​វៀតណាម​ទាំងមូល ត្រូវតែ​សុំទោស​ជា​សាធារណៈ​ចំពោះ​ការលើកឡើង របស់​មន្ត្រី​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា លោក ត្រឹង វ៉ាន់​ថុ​ន ដែល​បានលើកឡើង​កាលពី​ថ្ងៃទី​៦ ខែមិថុនា ថា​«​ទឹកដី​កម្ពុជា​ក្រោម ជា​របស់ខ្លួន​ពី​ដូនតា​នោះ​»​។​​លោក ម៉ៅ ពិសេស បានបញ្ជាក់​ជា​ចុងក្រោយ​ថា ក្រុមនិស្សិត បញ្ញា​វ័​ន្ត​របស់លោក នឹង​ទុកពេល​ឲ្យ​ក្នុង​រយៈពេល​បី​ខែ ក្នុងការ​សុំទោស​នេះ មើ​មិន​ដូច​ឆ្នោះ​ទេ និង​មាន​មហា​បាតុកម្ម​កើតឡើង​។​​យុវជន​ម្នាក់​ឈ្មោះ ជា រស់ ដែល​បាន​ចូលរួម​ក្នុង​ការទាមទា​ដែរនោះ បាន​លើកឡើងថា លោក​មានការ​សោកស្តាយ ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​នឹងចូលរួម​ដោយ​ប្រយោល គាំទ្រ​ទៅលើ​សេចក្តីប្រកាស​របស់​មន្ត្រី នៃ​អ្នកនាំពាក្យ​វៀតណាម​ប្រចាំ​កម្ពុជា​នេះ​ថា ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ជា​កេរ្តិ៍​ដូនតា​ខ្លួន​នោះ​។លោក បានលើកឡើង​ទៀតថា ភាព​ស្ងៀម​ស្ថា​ត់របស់​រដ្ឋាភិបាល ក៏​កំពុងតែ​ប្រមាថ ទៅលើ​សេចក្តីសម្រេចចិត្ត​របស់​ព្រះបាទ​ព្រះ​បរម​រតន​កោដ្ឋ ដែល​មិន​ព្រម​ឡាយព្រះហស្ថលេខា លើ​សន្ធិសញ្ញា​បារាំង ដែល​ប្រគល់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​វៀតណាម​នោះ​។​​ឯ​តំណាងរាស្ត្រ​ជាប់ឆ្នោត មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ែន ថា​វរិ​ន ក៏ត្រូវ​បាន​ក្រុម​សន្តិសុខ​ទាំងនោះ​វាយ​បន្ទាប់ពី​លោក​ចុះ ពី​រថយន្ត​របស់លោក មុខក្រសួង​ដែនដី​នគរូបនីយកម្ម​។ ដោយសារ​ការដេញ​ពី​ក្រុម​សន្តិសុខ​ទាំងនោះ លោក​មិនបាន​និយាយ​អ្វី​ច្រើន​ទេ​ថា​៖ «​ខ្ញុំ​មិន​នឹកស្មានថា គេ​យក​រាស្ត្រ​មក​វាយ​ប្រជារាស្ត្រ​សោះ​»​។​អភិបាលរង​ខណ្ឌចំការមន លោក ជ គឹម​សូរ បានចាត់ទុក​វត្ត​មាននៃ​លោក ម៉ែន ថា​វរិ​ន ថា​ជា​មេក្លោង ឬ​អ្នកដឹកនាំ​ក្រុមនិស្សិត​ទាំងនេះ បើសិនជា​លោក​មិន​ធ្វើការ​ចាកចេញ ពីមុខ​ស្ថានទូត​វៀតណាម​នោះទេ​។​​ចំពោះ​លោក​អភិបាលរង​ខណ្ឌចំការមន លោក ជ គឹម​សូរ ក្នុង​ការដេញ​បំបែក​នេះ បាន​បញ្ជា​ឲ្យ​ក្រុម​សន្តិសុខ​ទាំងនោះ​បញ្ជា​វាយ និង​ដេញ​ក្រោម​និស្សិត​ឲ្យ​ចេញ​ឆ្ងាយ​ពីមុខ​ស្ថានទូត​វៀតណាម​។ ជាពិសេស​លោក​បាន​ចង្អុល​ទៅ​លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា និង​បង្គាប់​ឲ្យ​វាយ​ខ្លាំងជាងគេ​។ លោក​ស្រែក​ដូច្នេះ​ថា «​នោះ​អា​ត្រ​ង៉ោ​លពាក់​វ៉ែនតា​នោះ វា​ជា​មេ​គេ វា​ធំជាងគេ ដឹកនាំ​គេ​មក វាយ​វា​ឲ្យ​ខ្លាំងជាងគេ​ទៅ​»​។​​សូម​រំលឹកថា ការជួបជុំ​របស់​ក្រុមនិស្សិត នា​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៤​នេះ ឆ្លើយតប​ទៅនឹង​ការ​មាក់ងាយ​របស់​ប្រទេស​វៀតណាម ចំពោះ​ប្រជាជន​កម្ពុជា​រឿង​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​។ ករណីនេះ​លោក ម៉ៅ ពិសេស លើកឡើងថា «​បើ​មាក់ងាយ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី អាច​ទទួលយកបាន តែបើ​មើលងាយ​ប្រជាជាតិ​ខ្មែរ​ទាំងមូល​នោះ​មិនអាច​ទទួល​បានឡើយ​»​៕ដកស្រង់ចេញពីការសែតមនោរម្យអាំងហ្វូចុះថ្ងៃទី០៨ ខែកក្កដា​ ឆ្នាំ២០១៤។​​