• អ្នកការពារ​សិទ្ធិមនុស្ស​បារម្ភ​ពី​ការផ្ទុះ​ហិង្សា​រវាង​សមត្ថកិច្ច​និង​អ្នកភូមិ​ឡ​ពាង​

    • ថ្ងៃចេញផ្សាយ ៨-កក្កដា-២០១៤

    ដីធ្លី​ជាមួយនឹង​ក្រុមហ៊ុន ខេ​.​ឌី​.​ស៊ី (KDC) អាច​នាំឱ្យ​កើតមាន​អំពើហិង្សា​។ ក្តីបារម្ភ​នេះ កើតមានឡើង​បន្ទាប់ពី​អ្នកភូមិ​ប្រមាណ ៥០​នាក់ បន្ត​យាម និង​ការពារ​កុំ​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តំណាង​របស់​ពួកគេ​។​​តំណាង​អ្នកភូមិ​ឡ​ពាង លោកស្រី អ៊ុំ សុ​ភី កាលពី​យប់​ថ្ងៃ​ច័ន្ទ ទី​៧ កក្កដា បញ្ជាក់ថា លោកស្រី​និង​តំណាង​ពលរដ្ឋ​ពីរ​នាក់​ផ្សេងទៀត ដែល​សមត្ថកិច្ច​កំពុង​ព្យាយាម​ចាប់ខ្លួន​បន្ត​ស្នាក់​នៅផ្ទះ​ដោយមាន​កិច្ចការពារ​ពី​ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​នឹង​អ្នកស្រី ជា ខេង ភរិយា​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម​។​​លោកស្រី អ៊ុំ សុ​ភី អះអាងថា សមត្ថកិច្ច​គ្រោង​នឹង​ចាប់ខ្លួន​អ្នកស្រី និង​តំណាង​ពីរ​នាក់​ផ្សេងទៀត​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​៨ កក្កដា នេះ ដោយសារ​ពលរដ្ឋ​បាន​តវ៉ា​ប្រឆាំងនឹង​ការសាងសង់​របង​ព័ន្ធ​យក​ដី​អ្នកភូមិ​ដែល​កំពុងមាន​ជម្លោះ​នឹង​ក្រុមហ៊ុន​៖ «​ខ្ញុំ​យល់ថា សមត្ថកិច្ច​ធ្វើបែបនេះ គឺ​បំបិទ​សិទ្ធិ​ខ្ញុំ​ហើយ គឺ​មិន​ឲ្យ​ខ្ញុំ​ជួយ​ពលរដ្ឋ​ទេ​។ ពួក​ខ្ញុំ​ស៊ូស្លាប់​ទាំងអស់គ្នា​»​។​​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តកំពង់ឆ្នាំង ប្រមាណ​ជា ២០០​នាក់ ប្រដាប់​ដោយ​កាំភ្លើង ខែល និង​ដំបងឆក់ កាលពី​ថ្ងៃ​ច័ន្ទ ទី​៧ កក្កដា បាន​ចុះ​អនុវត្ត​ដីកាចាប់ខ្លួន​តំណាង​ប្រជាពលរដ្ឋ ប៉ុន្តែ​ត្រូវ​បរាជ័យ ដោយសារ​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដី​ប្រមាណ​ជា ៥០​នាក់ បាន​ប្រើ​កាំបិត ដំបង និង​ចម្ពាមកៅស៊ូ​បាញ់​សន្ធាប់​ទៅលើ​កម្លាំង​សមត្ថកិច្ច​។ បន្ទាប់មក​ពលរដ្ឋ​ក៏បាន​ប៉ះទង្គិច​ហិង្សា និង​កម្មករ​ក្រុមហ៊ុន ខេ​.​ឌី​.​ស៊ី បណ្ដាល​ឲ្យ​រងរបួស​មួយចំនួន​។​​លោកស្រី អ៊ុំ សុ​ភី បន្តថា ក្រោយពី​មានការ​ប៉ះទង្គិច​គ្នា​មក កម្មករ​ក្រុមហ៊ុន ខេ​.​ឌី​.​ស៊ី បាន​ប្រើប្រាស់​ដុំថ្ម​គប់​បំផ្លាញ​ដំបូលផ្ទះ​របស់​អ្នកភូមិ​។​​កាលពី​ថ្ងៃទី​៤ និង​ទី​៥ ខែកក្កដា ពលរដ្ឋ​ភូមិ​ឡ​ពាង ក៏បាន​ប៉ះទង្គិច​គ្នា​នឹង​ក្រុមកម្មករ​ស៊ីឈ្នួល​ធ្វើ​របង និង​កាប់​ព្រៃ​ឲ្យ​ក្រុមហ៊ុន​បណ្ដាល​ឲ្យ​ពលរដ្ឋ​ប្រមាណ ១០​នាក់​រងរបួស​។ក្រោយពី​ការប៉ះទង្គិច​រួម​មក ពលរដ្ឋ​ប្រកាសថា ពួកគេ​អស់ជំនឿ​លើ​សមត្ថកិច្ច​ថា អាចមាន​សមត្ថភាព​ដោះស្រាយ​ជម្លោះដីធ្លី​របស់​ពួកគេ​បាន​។ អ្នកភូមិ​ក៏​ធ្វើ​ពិធី​ដាក់​បណ្ដាសា​ភរិយា លោក ស៊ុយ សែម និង​មន្ត្រី​សមត្ថកិច្ច​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​នោះ​។​​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទ​គា បញ្ជាក់ថា ក្រុមហ៊ុន​បាន​សាងសង់​របង​រំលោភ​យក​ដី​ពលរដ្ឋ​ដោយ​ខុសច្បាប់​។ លោក​ស្នើ​ឲ្យ​ ភរិយាលោក ស៊ុយ សែម ដោះស្រាយ​ជម្លោះដីធ្លី​នឹង​ពលរដ្ឋ​នៅ​ភូមិ​ឡ​ពាង ដោយ​សន្តិវិធី និង​ស្របច្បាប់ ដើម្បី​ធ្វើជា​គំរូ​សម្រាប់​ភរិយា​មន្ត្រីជាន់ខ្ពស់​រដ្ឋា​ភិ​បាល​ផ្សេងទៀត​៖ «​គាត់​ធ្វើ​ដោយ​គាត់​អាង​ថា គាត់​ជា​ប្រពន្ធ​រដ្ឋមន្ត្រី និង​ជាម​ន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​នរណា​ធ្វើ​អ្វី​គាត់​បាន គាត់​ចេះតែ​បំពាន​ច្បាប់​តាមចិត្ត​»​។​លោក សំ ច័ន្ទ​គា ព្រមាន​ថា ការរំលោភ​យក​ដី​ពលរដ្ឋ​ដោយ​ខុសច្បាប់​នឹង​បណ្ដាល​ឲ្យ​មានការ​ប្រើប្រាស់​ហិង្សា​បង្ហូរឈាម​គ្នា​ទៅ​ថ្ងៃ​អនាគត​។ ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង លោក លី វីរៈ បាន​បិទ​ទូរស័ព្ទ​នៅពេល​អ្នកសារព័ត៌មាន​សាកសួរ​ពី​គម្រោង​ចុះ​ចាប់​តំណាង​ពលរដ្ឋ​។ ចំណែក​តំណាង​ក្រុមហ៊ុន ខេ​.​ឌី​.​ស៊ី លោក ថៃ ហ៊ី ក៏​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការចោទប្រកាន់ថា ក្រុមហ៊ុន​កំពុង​រំលោភច្បាប់​ក្នុងការ​ធ្វើ​របង​យក​ដី​ដែល​កំពុងមាន​ជម្លោះ​។​​ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន ខេ​.​ឌី​.​ស៊ី បានអូសបន្លាយ​អស់​រយៈ​ជិត ១០​ឆ្នាំ​ហើយ​។ អ្នកភូមិ​ចំនួន ៨៣​គ្រួសារ បាន​ប្ដឹង​ទាមទារ​ដី​ទំហំ​ជាង ១០០​ហិកតារ​ពី​ក្រុមហ៊ុន​វិញ​៕​ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី (RFA) ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤។