• សហព័ន្ធ​និស្សិត​បញ្ញវន្ត និង​ព្រះសង្ឃ​ខ្មែរក្រោម​ដាក់​ញត្តិ​តាម​ស្ថានទូត​

    • ថ្ងៃចេញផ្សាយ ២២-កក្កដា-២០១៤

    សហព័ន្ធ​និស្សិត​បញ្ញវន្ត និង​ព្រះសង្ឃ​ខ្មែរក្រោម​រាប់ពាន់នាក់ កាលពី​ព្រឹក​ថ្ងៃទី​២១ កក្កដា បាន​ដើរដាក់​ញត្តិ​នៅ​ស្ថានទូត​បារាំង ស្ថានទូត​ចក្រភព​អង់គ្លេស ស្ថានទូត​សហរដ្ឋអាមេរិក ស្ថានទូត​សហភាព​អឺរ៉ុប ហើយ​បន្ត​ឆ្ពោះ​ទៅ​ស្ថានទូត​រុស្ស៊ី ស្ថានទូត​ចិន និង​បន្ត​ទៅកាន់​ស្ថានទូត​វៀតណាម​ទៀត​។​​ក៏​ប៉ុន្តែ​ស្ថានភាព​ស្ថានទូត​រៀត​ណាម ត្រូវបាន​អាជ្ញាធរ​ខ្មែរ​ដាក់​របង​ដែក​បិទផ្លូវ និង​ដាក់ពង្រាយ​កងកម្លាំង​ប៉ូលិស​បង្ក្រាប​បាតុកម្ម ដើម្បី​ការពារ​មិន​ឲ្យ​សហព័ន្ធ​និស្សិត​បញ្ញវន្ត និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចូល​ទៅ​តវ៉ា​នៅ​មុខ​ស្ថានទូត​។​​សហព័ន្ធ​និស្សិត​បញ្ញវន្ត និង​ព្រះសង្ឃ​ខ្មែរក្រោម ទាមទារ​ឲ្យ​វៀតណាម ទទួលស្គាល់​ការពិត​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម និង​សុំ​ទោស​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ចំពោះ​ការលើកឡើង​ដោយ​បំពាន​ដែលថា ទឹកដី​កម្ពុជា​ក្រោម ជា​របស់​វៀតណាម តាំងពី​យូរ​មក​ហើយ ហើយ​បារាំង​មិន​បាន​កាត់​ទឹកដី​នេះ​ទៅ​ឲ្យ​វៀតណាម​ទេ​។​ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចុះថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៤។