• ពលរដ្ឋ​៥​នាក់​រង​បួស​ក្នុងពេល​តវ៉ា​រឿង​ដីធ្លី​មុខ​សាលា​រាជធានី​ភ្នំពេញ​

    • ថ្ងៃចេញផ្សាយ ២៩-កក្កដា-២០១៤

    ពលរដ្ឋ​រងគ្រោះ​ដោយសារ​ដីធ្លី​ប្រមាណ ២០០​នាក់ មក​ពី​សហគមន៍ ៤ មាន​សហគមន៍​បឹងកក់ បុរី​កីឡា ថ្មគោល និង​សហគមន៍​ព្រៃទា បាន​នាំគ្នា​មក​តវ៉ា​មុខ​សាលា​រា​ធានី​ភ្នំពេញ ស្នើសុំ​អោយ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ជួយ​ពន្លឿ​ននីតិវិធី និង​ដំណោះស្រាយ​ដី​ជូន​ពួកគាត់​អោយបាន​ឆាប់រហ័ស ដូច​ដែល​ធ្លាប់​បាន​សន្យា​កន្លងមក​។​​ក្នុង​ការតវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៨ កក្កដា ការប៉ះទង្គិច​គ្នា​មួយ​បាន​កើតឡើង ហើយ​បាន​បណ្ដាលអោយ​ស្ត្រី ១​នាក់​សន្លប់ និង​មនុស្ស ៤​នាក់ ទៀត​រងរបួស ខណៈ​ដែល​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ និង​កង​សមត្ថកិច្ច​ប្រដាប់​ដោយ​ខែល​និង​ដំបង ប្រហែល​មួយ​រយ​នាក់ ព្យាយាម​រារាំង​អ្នក​តវ៉ា​ដីធ្លី​មិន​អោយ​ឆ្លងថ្នល់​ទៅ​មុខ​សាលា​រាជធានី ភ្នំពេញ​។​​ស្ត្រី​ពីរ​នាក់​មក​ពី​សហគម​ន៍​បុរី​កីឡា គឺ​លោកស្រី ខែម ស្រី ត្រូវបាន​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ ប្រើ​ដំបងឆក់ ឆក់​អោយ​សន្លប់ និង​លោកស្រី ប្រាក់ សុ​ផា រងរបួស​ធ្ងន់​ត្រង់​កំភួនដៃ​ខាងឆ្វេង ហើយ​លោក​ស្រី បូ ឆវី មក​ពី​សហគមន៍​បឹងកក់ រង​បួស​ធ្ងន់​ត្រង់​ថ្ពាល់​ខាងស្ដាំ​។ ចំណែក​លោក ច័ន្ទ ពុទ្ធិ​សក្តិ និង​លោក ដួង ឆឺ​ត រង​របួសស្រាល ដោយ​កងសន្តិសុខ​លោត​ធាក់​ពីក្រោយ​៕ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចុះថ្ងៃទី ២៨ កក្កដា​ ឆ្នាំ២០១៤។