• អ្នក​បាត់បង់​ដី​ទ្រហោយំ​មុខ​រដ្ឋសភា​ទទូច​ឲ្យ​រដ្ឋាភិបាល​រក​យុត្តិធម៌​រឿង​បណ្តេញចេញ​

    • ថ្ងៃចេញផ្សាយ ៦-តុលា-២០១៤

    អ្នក​បាត់បង់​ដីធ្លី​មួយចំនួន​ដែល​ចូលរួម ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក នៅ​ថ្ងៃ​ចន្ទ​នេះ ទ្រហោយំ​មុខ​មន្ទីរ​រដ្ឋសភា ដោយ​ទ​ទួ​ច​ឲ្យ​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្សនយោបាយ​ដែល​ឈ្នះ​អាសនៈ​ក្នុង​សភា នា​អាណត្តិ​ទី​៥​នេះ អន្តរាគមន៍​រក​យុត្តិធម៌​រឿង​បណ្តេញចេញ​។​​អ្នកស្រី ណាំ ស៊ីម អាយុ​៧០​ឆ្នាំ​មកពី​ខេត្តកណ្តាល ប្រកាស​តាម​ឧបករណ៍​បំពង​សំឡេង​មុខ​រដ្ឋសភា នៅ​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០១៤​នេះ​ថា គ្រួសារ​គាត់​ត្រូវបាន​សមត្ថកិច្ច​បាញ់​ចំ​ដើមទ្រូង រងរបួស​ធ្ងន់ ក្នុង​ជម្លោះដីធ្លី កាលពី​ឆ្នាំ​២០០៩​។ ស្ត្រី​រូបនោះ​បន្តថា បទល្មើស​នៃ​ការបាញ់ប្រហារ​នោះ ត្រូវ​តុលាការ បង្គាប់​ឲ្យ​ជនដៃដល់​បង់​ជម្ងឺ​ចិត្ត​២០​លាន​រៀល​។​​អ្នកស្រី ណាំ ស៊ីម ឲ្យ​ដឹង​ទៀតថា មកដល់ពេលនេះ​ជិត​១៤​ឆ្នាំ​ហើយ ជនដៃដល់​មិនទាន់​បានប្រគល់ ប្រាក់​សំណង​ឲ្យ​កូន​គាត់​ជា​ជនរងគ្រោះ​ទេ ចំណែក​ដីស្រែ​និង​ផ្ទះសម្បែង​ក៍​ត្រូវគេ​រឹបអូស​ដែរ​។​​ស្ត្រី​រងគ្រោះ​រឿង​ដីធ្លី​ម្នាក់ទៀត មកពី​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ គឺ​អ្នកស្រី ឡុ​ច ទូច អះអាងថា សមត្ថកិច្ច​ចាប់គាត់​វាយខ្នោះ​ទាំង​មាន​ជម្ងឺ ដោយ​មិន​បង្ហាញ​ដីកាចាប់ខ្លួន នៅពេល​គាត់ និង​ពលរដ្ឋ​ផ្សេងទៀត ចេញមុខ​ប្រឆាំងនឹង​មន្ត្រី​អ្នកមានអំណាច ដើម្បី​ការពារ​ដី​របស់​ពួកគេ​។ ស្ត្រី​រូបនោះ អះអាង​ទៀតថា មកដល់ពេលនេះ អ្នកភូមិ​ជា​ជនរងគ្រោះ កំពុងស្នាក់នៅ​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​យុត្តិធម៌ រឿង​បាត់បង់​ដីធ្លី​នេះ​។​​ក្រោយពី​មាន​សំឡេង​ស្រែក​ទ្រហោយំ និង​ទាមទារ​រក​យុត្តិធម៌​ច្រើន​ម៉ោង ទាំង​តំណាងរាស្ត្រ​បក្សប្រឆាំង​នឹង​បក្ស​កាន់អំណាច​បានចេញ​មក​លើកទឹកចិត្ត ក្រុមអ្នកតវ៉ា​នៅមុខ​រដ្ឋសភា​។​​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ស្រី កែ សុវណ្ណ​រតន៍ អះអាងថា រាល់​បញ្ហា​ដែល​បានលើកឡើង​នៅពេលនេះ នឹងត្រូវ​យកទៅ​ពិនិត្យ​ដោយ​យកចិត្តទុកដាក់ ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ដោយ​តម្លាភាព​។​​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ស្រី ឡោក ខេង អះអាង​ដែរ​ថា សភាតំណាងរាស្ត្រ​អាណត្តិ​ទី​៥​នេះ​នឹង​ពិនិត្យមើល​ពី​ឬ​សគល់​នៃ​ចំណុច ខ្វះខាត និង​ស្វែងរក​យុទ្ធសាស្ត្រ​ដោះស្រាយ​ឲ្យ​ចំ​គោលដៅ ដើម្បី​ឆ្លើយ​តមនឹង​បញ្ហា​របស់​ពលរដ្ឋ​។​​នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារ​ម្យ ដែល​តាមដាន​ករណីនេះ​យល់ថា ការចេញមុខ​ធានា​អះអាង​ចំពោះមុខ​ជនរងគ្រោះ​ពេលនេះ បង្ហាញថា អ្នក​ន​យោ បាយ​ចាប់ផ្តើម​ដឹងថា ម្ចាស់ឆ្នោត​មិនអាច​បោក​បាន​ងាយៗ ដូចពេលមុនៗ​ទេ​។ ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​ម្ចាស់ឆ្នោត​ត្រូវ​បន្ត​តាមដាន​ករណីនេះ ដើម្បី​តម្រង់ទិស​អ្នក​ន​យោ​បា យ​ឲ្យ​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​។​​ក្រុមអ្នកតវ៉ា​ជាង​១០០​នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅ​អតីត​សហគមន៍​ដីក្រហម​ដែល​ត្រូវ​បណ្តេញចេញ​កាលពី​ជិត​៦​ឆ្នាំមុន​។​​បន្ទាប់ពី​ក្រុម​អ្នករងគ្រោះ​បាន​ហែ​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​។​​តាម​ញត្តិ​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ច្រើនជាង​១០​ភាគរយ​ត្រូវបាន​ជម្លៀស​ចេញពី លំនៅដ្ឋាន​ទាំង​បង្ខំ​ក្នុង​រយៈពេល​២​ទសវត្ស​ចុងក្រោយ​នេះ ដើម្បី​យក​ដី​ឲ្យ​ទៅ​ក្រុមហ៊ុន បង្កើត​កន្លែង​ច្រៀង​រាំ និង​ហាង​ផឹកស៊ី ខណៈ​សហគមន៍​ក្រីក្រ​ដែល​បាន​បណ្តេញចេញ​កំពុង​រស់នៅក្នុង​ស្ថានភាព គ្រោះ​អត់ឃ្លាន​៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤។​