-
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចេញរបាយការណ៍ពីការលំបាកសួរសុខទុក្ខអ្នកជាប់ពន្ធនាគារ
- ថ្ងៃចេញផ្សាយ ១២-មីនា-២០១៥
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបញ្ចេញរបាយការណ៍អំពីផលលំបាកនានា ចំពោះការសួរសុខទុក្ខអ្នកជាប់ឃុំ នៅក្នុងពន្ធនាគារកម្ពុជា។ ផលលំបាកទាំងនោះ ដោយរាប់តាំងពីការដាក់លិខិត ការឆ្លើយតប និងរយៈពេលការជួបសួរសុខទុក្ខអ្នកជាប់ឃុំជាដើម។ ប៉ុន្តែអគ្គនាយកដ្ឋានពន្ធនាគារបានអះអាងថា ការសុខទុក្ខអ្នកជាប់ឃុំ ត្រូវធ្វើឡើងស្របតាមបែបបទរដ្ឋបាលរបស់ពន្ធនាគារ។កម្រងឯកសារសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្ដីពីការសួរសុខទុក្ខអ្នកជាប់ពន្ធនាគារ បានបង្ហាញថាអ្នកគ្រប់គ្រងពន្ធនាគារកម្ពុជា បានបង្កការលំបាកចំពោះអង្គការសង្គមស៊ីវិលនានា នៅពេលដែលពួកគាត់ស្នើសុំទៅ សួរសុខទុក្ខអ្នកជាប់ឃុំទាំងនោះ។របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី៩ មីនា បានគូសបញ្ជាក់ថា ការរឹតបន្តឹងបែបការិយាធិបតេយ្យ បានរាំងស្ទះដល់ការចុះពិនិត្យមើលរបស់មន្ត្រីសិទ្ធិមនុស្សនៅពន្ធនាគារ ដែលបានធ្វើឲ្យប៉ះពាល់ដល់តួនាទីជាវិជ្ជមាន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសង្គមស៊ីវិល ដើម្បីបង្កើតកិច្ចការពារដល់អ្នកជាប់ឃុំ និងពង្រឹងតម្លាភាពនៅក្នុងពន្ធនាគារ។មន្ត្រីសម្របសម្រួលគម្រោងការពារសេរីភាពមូលដ្ឋានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា ឆាយ ឈុនលី បានអះអាងថាការឆ្លើយតបរបស់អគ្គនាយកដ្ឋានពន្ធនាគារចំពោះការស្នើសុំ ឬការដាក់លិខិតរបស់អង្គការសិទ្ធិមនុស្សមានរយៈពេលយូរពេក ជាពិសេសជាប់ឃុំដែលពាក់ព័ន្ធនឹងរឿងនយោបាយ និងរឿងសិទ្ធិមនុស្ស។ កញ្ញា ឆាយ ឈុនលី បានបញ្ជាក់ទៀតថា សកម្មភាពរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងស្របទៅតាមច្បាប់ដែលបានកំណត់៖ «»។ឆ្លើយតបទៅនឹងបញ្ហានេះ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោកគុយ ប៊ុនសន មានប្រសាសន៍ថា ពន្ធនាគារកម្ពុជាមិនមានបញ្ហា ស្មុគស្មាញដែលបានបង្កផលលំបាកចំពោះការសួរសុខទុក្ខអ្នកជាប់ឃុំនោះទេ ប៉ុន្តែអ្នកដែលមកសួរសុខទុក្ខត្រូវបំពេញស្របទៅតាម បែបបទរដ្ឋបាល៖ «»។ទោះជាយ៉ាងណាក៏ដោយ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ករណីសិក្សានោះថា នៅពេលដែលប្រទេសកម្ពុជា ពុំទាន់មានវិទ្យាស្ថានសិទ្ធិមនុស្ស នោះតួនាទីរបស់អង្គការសង្គមស៊ីវិល មានតួនាទីសំខាន់ ក្នុងការធានាឲ្យអ្នកជាប់ឃុំទាំងអស់មានសិទ្ធិសេរីភាពគ្រប់គ្រាន់ និងមិនមានការរំលោភបំពាន៕ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៥ ។