• លោក ហ៊ុន សែន មិនឆ្លើយរឿងពលរដ្ឋរងគ្រោះដោយការសង់ស្ពានមិត្តភាពកម្ពុជា-ចិននៅស្ទឹងត្រែង

    • ថ្ងៃចេញផ្សាយ ១-មេសា-២០១៥

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនឆ្លើយតបទៅនឹងរឿងពលរដ្ឋរងគ្រោះ ដោយការសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិនឡើយ ព្រោះលោក​និយាយថា ការសាងសង់ស្ពានជាសមិទ្ធផលធំធេង ហេតុអីត្រូវនិយាយរឿងតូចមួយបែបនេះ។ថ្លែងក្នុងបទសម្ភាសខ្លីមួយក្រោយពិធីសម្ពោធស្ពាន ក្នុងខេត្តស្ទឹងត្រែង នៅថ្ងៃទី០១ មេសា លោក ហ៊ុន សែន បដិសេធឆ្លើយនឹងសំនួររបស់​យកព័ត៌មានវិទ្យុអាស៊ីសេរីឡើយ ទាក់ទងនឹងរឿងពលរដ្ឋមួយគ្រួសារ មិនទាន់ទទួលបានសំណងពីការសាងសង់ស្ពាននេះ។សំឡេង៖ ប្រជាពលរដ្ឋរស់នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង លោកស្រី មុំ យ៉ែម រៀបរាប់អះអាង និងបង្ហាញឯកសារថា លោកស្រី​មានជម្លោះដីធ្លីជាមួយមន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលដីនោះស្ថិតនៅក្នុងតំបន់សាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ដែលត្រូវទទួលបានសំណងពីរដ្ឋាភិបាល។​ ​ប៉ុន្តែក្នុងពេលសំណុំរឿងនេះ ស្ថិតក្នុងដៃតុលាការ បែរជាភាគីជម្លោះ គឺលោក ទូច រដ្ឋា ជាមន្ត្រីអាវុធហត្ថនោះ ជាអ្នកទទួលបានសំណងទៅវិញ។ដកស្រង់ពីវិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី ០១ ​ខែមេសា​ ឆ្នាំ ២០១៥ ។