• លោក​ឈាង វុន​ថា​អង្គការក្រៅរដ្ឋាភិបាល​បំផុសបំផុល​ឲ្យ​ប្រជាពលរដ្ឋ​បះបោរ​

    • ថ្ងៃចេញផ្សាយ ២-កក្កដា-២០១៥

    ភ្នំពេញ — លោក ឈាង វុន អ្នកនាំពាក្យ រដ្ឋសភាជាតិ នៅ ថ្ងៃ ពុធ នេះ បាន ចោទ ធ្ងន់ៗ ថា ក្រុម អង្គការក្រៅរដ្ឋាភិបាល មានបំណង បំផុស ឲ្យ ប្រជាពលរដ្ឋ ខ្មែរ ងើប បះបោរ ប្រឆាំងនឹង រដ្ឋាភិបាល ។លោក ថ្លែង ដូច្នេះ បន្ទាប់ពី គណៈកម្មការ បី គឺ គណៈកម្មការ មហាផ្ទៃ គណៈកម្មការ កិច្ចការបរទេស និង គណៈកម្មការ នីតិកម្ម នៃ រដ្ឋសភា បាន ប្រជុំ ទាក់ទង ទៅនឹង សេចក្ដីព្រាងច្បាប់ ដ៏ ចម្រូងចម្រាស់ ស្តីពី សមាគម និង អង្គការ មិនមែន រដ្ឋាភិបាល ។ --readmore-ការចោទប្រកាន់ នេះ ធ្វើឡើង ពេល ក្រុម អង្គការក្រៅរដ្ឋាភិបាល បាន បើក យុទ្ធនា ការប្រឆាំង សេចក្ដីព្រាងច្បាប់ នេះ ។ លោក បាន លើកយក ឧទាហរណ៍ ទាក់ទិន នឹង សកម្មភាព ផ្តួលរំលំ រដ្ឋាភិបាល ក្រោម ស្លាក អង្គការ មិនមែន រដ្ឋាភិបាល មក ប្រាប់ អ្នកសារព័ត៌មាន នៅក្នុង រដ្ឋសភាជាតិ ។លោក ថ្លែង ដូច្នេះ បន្ទាប់ពី លោក បាន រៀបរាប់ ប្រាប់ អ្នកសារព័ត៌មាន អំពី មាត្រាមួយ ចំនួន ដែល ហាម មិន ឲ្យ អង្គការ មិនមែន រដ្ឋាភិបាល ជាប់ ពាក់ព័ន្ធ ជាមួយ គណបក្សនយោបាយ ។ « គេ លែងយក ទ័ព ទៅធ្វើ រដ្ឋប្រហារ ហើយ ។ គេ យកលុយ ទៅ ឲ្យ អង្គ ការធ្វើការងារ ហ្នឹង បំផុសបំផុល ឲ្យ ប្រជាពលរដ្ឋ បះបោរ ។ យើង ឃើញ នៅ អេ ហ្ស៊ី ប នៅ ទុយ នេ ស៊ី នៅ អាល់ ហ្សេ រី នៅ លី ប៊ី នៅ លី បង់ នៅ កម្ពុជា ឆ្នាំ ១៩៧០ នៅ ឥណ្ឌូនេស៊ី ទម្លាក់ ស៊ូ ហា តូ នៅ កូ ឡា ឡាំ ពួរ ទម្លាក់ ម៉ា កូ ស ។ ល ។ » ។ លោក ឈាង វុន តំណាងរាស្ត្រ គណបក្ស ប្រជាជន កម្ពុជា បាន បន្តថា ក្រុម អង្គការក្រៅរដ្ឋាភិបាល ដែល មិន ពេញចិត្ត សេចក្តីព្រាងច្បាប់ នេះ កំពុង ធ្វើ សកម្មភាព របស់ខ្លួន ដើម្បី អនុវត្ត គោលនយោបាយ ភូមិសាស្ត្រ នយោបាយ របស់ ប្រទេស ផ្តល់ជំនួយ ដល់ ពួកគេ ។ លោក បាន ពន្យល់ បន្ថែម ថា ច្បាប់ នៃ ប្រទេស ដែល ផ្តល់ជំនួយ បានដាក់ កំហិត មិន ឲ្យ ពលរដ្ឋ របស់គេ ផ្តល់ លុយកាក់ ជួយ គណបក្សនយោបាយ នៅក្រៅ ប្រទេស ដោយផ្ទាល់ នោះទេ ។ ហេតុនេះ ជម្រើស ដែល ល្អ គឺ ផ្តល់ លុយ តាម អង្គការក្រៅរដ្ឋាភិបាល នេះឯង ។ « ខ្ញុំ និយាយ ឲ្យ ចំ ឲ្យ ចំ ហ្មង អង្គការ ដែល យើង និយាយថា អូ ! ប្រឈម ជាមួយ ច្បាប់ ហ្នឹង គឺ សុទ្ធតែ អង្គ ការដែល ទទួល លុយ របៀបរបប ហ្នឹង » ។ ក្រៅពី ប្រើពាក្យ ប ន្ទុ ច បង្អាក់ ធ្ងន់ៗ ដល់ ក្រុម អង្គការក្រៅរដ្ឋាភិបាល ដែល មិន ពេញចិត្ត ច្បាប់ នេះ អ្នកតំណាងរាស្ត្រ រូបនេះ បាន បណ្តេញ អ្នកតំណាងរាស្ត្រ នៃ គណបក្ស សង្គ្រោះ ជាតិ គឺ លោក អ៊ុំ សំអាន និង អ្នកសារព័ត៌មាន ឲ្យ ទៅធ្វើ បទសម្ភាសន៍ នៅក្រៅ របង សភា ។សកម្មភាព នេះ កើតឡើង នៅក្រោយ ពេលដែល លោក ឈាង វុន បញ្ចប់ ការសន្ទនា ជាមួយ អ្នកសារព័ត៌មាន ទាក់ទង នឹង ការមិន ផ្លាស់ប្តូរ ខ្លឹមសារ សេចក្តីព្រាងច្បាប់ និង ការមិន ផ្លាស់ប្តូរ កាលបរិច្ឆេទ ពិគ្រោះ យោបល់ ជាមួយ តំណាង ក្រសួង រដ្ឋាភិបាល និង អង្គការក្រៅរដ្ឋាភិបាល ដែល គ្រោង នឹងធ្វើ ឡើង នៅ ថ្ងៃទី ៦ និង ៨ កក្កដា ខាងមុខនេះ ។ក្នុង សកម្មភាព រារាំង ជាង ២ នាទី នៅក្នុង រដ្ឋសភា លោក ឈាង វុន ឆ្លើយឆ្លង ជាមួយ លោក អ៊ុំ សំអាន យ៉ាង ដូច្នេះ ៖ឈាង វុន ៖ « ខ្ញុំ ជា ប្រធាន គណៈកម្មការ ព័ត៌មាន ខ្ញុំ មាន សិទ្ធិ និយាយ » ។ អ៊ុំ សំអាន ៖ « ខ្ញុំ តំណាងរាស្ត្រ ក៏មាន សិ ទិ្ធ និយាយ ដែរ » ។ឈាង វុន ៖ « មាន សិទ្ធិ និយាយ មិនមែន នៅក្នុង រដ្ឋសភា ទេ ។ អត់ មាននៅ ក្នុង រដ្ឋសភា ទៅ និយាយ ណា និយាយ ទៅ » ។ អ៊ុំ សំអាន ៖ « កន្លែង ហ្នឹង ធ្វើការ ឯកឧត្តម ។ ខ្ញុំ មាន សិទ្ធិ និយាយ » ។ឈាង វុន ៖ « អត់ បានទេ ទៅៗ » ។ឆ្លើយតប ទៅនឹង សកម្មភាព រារាំង នេះ លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រ បក្ស ជំទាស់ មណ្ឌល សៀមរាប បាន ប្រាប់ VOA ថា សកម្មភាព នេះ គឺជា ការរំលោភ សិទ្ធិ រប ស់ អ្នកតំណាងរាស្ត្រ ហើយ ថា លោក ដាក់ពាក្យ បឹ្ត ង ទៅ គណៈកម្មាធិការ អចិន្ត្រៃយ៍ ដើម្បី ទាមទារ ការសុំ ទោស ពី លោក ឈាង វុន ។ « រឿង លោក ឈាង វុន ព្រឹក មិញ នេះ ខ្ញុំ គ្រោង នឹង ប្តឹងទៅ គណៈកម្មាធិការ អចិន្ត្រៃយ៍ នៃ រដ្ឋសភា ឲ្យ កោះប្រជុំ ដើម្បី ស្តីបន្ទោស លោក ឈាង វុន ឬក៏ ឲ្យ លោក ឈាង វុន សុំទោស ។ ដូច កន្លងមក អញ្ចឹង គាត់ និយាយ រឿង តំណាងរាស្ត្រ គណបក្សប្រឆាំង ជា ព្នង ។ គាត់ សុំទោស ។ អាហ្នឹង ដូច រឿង ព្រឹក មិញ អញ្ចឹង ។ គាត់ ត្រូវ សុំទោស ដែរ » ។ដោយឡែក មេដឹកនាំ អង្គការក្រៅរដ្ឋាភិបាល គ្រោង នឹង ជួបប្រជុំគ្នា ផងដែរ នៅ ថ្ងៃស្អែក ដើម្បី ធ្វើការ សម្រេច គោលជំហរ ថា តើ ត្រូវ ចូលរួម កិច្ច ពិគ្រោះ យោបល់ នៅ រដ្ឋសភាជាតិ នៅ ថ្ងៃទី ៨ កក្កដា ខាងមុខនេះ ឬ យ៉ាងណា ។ លោក ព្រាប កុល នាយក ប្រតិបត្តិ នៃ អង្គការ តម្លាភាព កម្ពុជា ដែល គ្រោង នឹងចូលរួម កិច្ចប្រជុំ នេះ បាន ច្រានចោល ការចោទប្រកាន់រ បស់ លោក ឈាង វុន ។ « ខ្ញុំ មើលមិនឃើញ ថា ប្រជាពលរដ្ឋ សង្គម ស៊ីវិល ទាំងអស់ ហ្នឹង គាត់ មាន សមត្ថភាព អី ទៅធ្វើ ផ្តួល រដ្ឋាភិបាល ហើយ គាត់ មានអំណាច អី គាត់ មាន អ្វីដែល អាច ទៅ ផ្តួលរំលំ រដ្ឋាភិបាល បាន ។ ខ្ញុំ គិតថា មិនមាន ទេ ។ ហើយ បើសិនជា គាត់ ទៅ ផ្តួលរំលំ រដ្ឋាភិបាល អាហ្នឹង គឺ វា ខុសច្បាប់ ហើយ ត្រូវ ជាប់ទោស ជាប់គុក ។ យើង ទៅធ្វើ សកម្មភាព ខុសច្បាប់ អញ្ចឹង យ៉ាងម៉េច ទៅ កើត សង្គម ស៊ីវិល »៕ដកស្រង់ ពី វិទ្យុ សម្លេង សហ រដ្ឋ អាមេរិក ចេញផ្សាយ ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៥ ។