• ទូត​អាម​រិ​ក​ជំរុញ​ឲ្យ​មានការ​ពិគ្រោះ​យោបល់​លើ​ច្បាប់​អង្គការ​-​សមាគម​

    • ថ្ងៃចេញផ្សាយ ៦-កក្កដា-២០១៥

    អគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ នៅ កម្ពុជា ជំរុញអោយមាន ការពិគ្រោះ យោបល់ ពី គ្រប់ភាគី ពាក់ព័ន្ធ ទៅលើ សេចក្ដីព្រាងច្បាប់ ស្ដីពី សមាគម និង អង្គការ មិនមែន រដ្ឋាភិបាល ដើម្បី ធានាថា ច្បាប់ នេះ នឹង ពង្រឹងសមត្ថភាព របស់ អង្គការ សមាគម ។ការលើកឡើង នេះ ស្រប ពេលដែល រដ្ឋសភា ប្រកាសថា នឹង បើក អោយមាន កិច្ច ពិគ្រោះ យោបល់ លើ សេចក្ដីព្រាងច្បាប់ ថ្មី នេះ ។ ឆ្លើយតប នឹង ការលើកឡើង នេះដែរ មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល កម្ពុជា បញ្ជាក់ថា សេចក្ដីព្រាងច្បាប់ នេះ បាន ឆ្លងកាត់ ការពិគ្រោះ យោបល់ ច្រើនលើក មកហើយ ។ យ៉ាងណា រដ្ឋាភិបាល នឹង បន្ត ស្ដាប់ យោបល់ លើ ករណីនេះ ទៀត ។ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក លោក វីល្លៀម ថត (William E.Todd) បញ្ជាក់ថា ការពង្រឹង សមត្ថភាព របស់ សមាគម និង អង្គការ មិនមែន រដ្ឋាភិបាល ជា ចំណែក មួយ សំខាន់ ក្នុងការ ជំរុញអោយមាន អភិបាលកិច្ច ល្អ និង ធ្វើអោយ ប្រទេសជាតិ រីកចម្រើន ។ លោក ថ្លែង បែបនេះ នៅ ចំពោះមុខ មន្ត្រីជាន់ខ្ពស់រ ដ្ឋា ភិ បាល អ្នកការទូត តំណាង អង្គការ មិនមែន រដ្ឋាភិបាល និង អ្នកចូលរួម អបអរ ទិវា រំលឹក ខួប ឯករាជ្យ ជាតិ របស់ សហរដ្ឋអាមេរិក នៅ ព្រឹក ថ្ងៃទី ៤ ខែកក្កដា នៅ ស្ថានទូត សហរដ្ឋអាមេរិក ។លោក ថត បន្តថា អង្គការ សង្គម ស៊ីវិល គួរ ទទួលបាន សេរីភាព ពេញលេញ ក្នុង ការបំពេញ តួនាទី របស់ ពួកគេ ៖ « ទុក្ខ កង្វល់ របស់ ប្រជាជន អាច ត្រូវបាន គេ ស្ដាប់ឮ តាមរយៈ សេរីភាព ក្នុងការ បញ្ចេញមតិ និង សេរីភាព ក្នុងការ ជួបជុំ ហើយ នេះ ក៏ ជា មូលហេតុ ដែល យើង ជំរុញ ឲ្យ មានការ ជជែក គ្នា រវាង ភាគី ផ្សេងៗ លើ បញ្ហា ទាំងឡាយណា ដែល ជះឥទ្ធិពល លើ អង្គការ សង្គម ស៊ីវិល ដូចជា សេចក្ដីព្រាងច្បាប់ អង្គការ មិនមែន រដ្ឋាភិបាល ជាដើម ។ ក្នុង ស្មារតី ថ្ងៃទី ៤ ខែកក្កដា នេះ ខ្ញុំ នៅតែ ជឿជាក់ថា សង្គម ស៊ីវិល ដែល សេរី និង រឹងមាំ គឺជា គ្រឿង ម៉ាស៊ីន ដ៏ មាន ឥទ្ធិពល សម្រាប់ ការរីកចម្រើន ។ សង្គម ស៊ីវិល ដ៏ រឹងមាំ ជា មូលដ្ឋាន នៃ ភាព ចម្រុងចម្រើន របស់ ប្រទេស នីមួយៗ រួមទាំង សហរដ្ឋអាមេរិក ។ ប្រទេស កម្ពុជា ពិតជា មានសំណាង ដែលមាន ធនធាន ដ៏ ល្អ ទាំងនេះ ។ នេះ ជា មូល ហេតុដែល សហរដ្ឋអាមេរិក បន្ត អបអរសាទរ ចំពោះ ការងារ អង្គការ សង្គម ស៊ីវិល ក្នុង ភាពជា ដៃគូ ជាមួយ រដ្ឋាភិបាល កម្ពុជា ដើម្បី លើកកម្ពស់ អភិបាលកិច្ច ល្អ សមត្ថភាព និង តម្លាភាព ដែលជា ធាតុ ផ្សំ នៃ សេដ្ឋកិច្ច និង លទ្ធិប្រជាធិបតេយ្យ ដែល រឹងមាំ » ។ទាក់ទិន នឹង សេចក្ដីព្រាងច្បាប់ នេះ អគ្គលេខាធិការដ្ឋាន រដ្ឋ សភា បាន ជូនដំណឹង ថា រដ្ឋសភា នឹង រៀបចំ សិក្ខាសាលា ពិគ្រោះ យោបល់ លើ សេចក្ដីព្រាងច្បាប់ ស្ដីពី សមាគម និង អង្គការ មិនមែន រដ្ឋាភិបាល នៅ ព្រឹក ថ្ងៃទី ៨ ខែកក្កដា សប្ដាហ៍ ក្រោយ ។ ឆ្លើយតប នឹង ការលើកឡើង របស់ ឯក អគ្គរដ្ឋទូត សហរដ្ឋអាមេរិក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោក ស ខេង មានប្រសាសន៍ថា រដ្ឋាភិបាល ធ្លាប់បាន បើកឱកាស អោយមាន ការផ្លាស់ប្ដូរ យោបល់ លើ សេចក្ដីព្រាងច្បាប់ នេះ ច្រើនលើកច្រើនសា មកហើយ ។ លើសពីនេះ រដ្ឋាភិបាល បាន កាត់ចោល នូវ ចំណុច ដែលជា ការព្រួយបារម្ភរ បស់ ក្រុម អង្គការ សង្គម ស៊ីវិល ៖ « ទោះបីយ៉ាងណា ក៏ដោយ បញ្ហា ដែល អាច ថា ជា បញ្ហា សេសសល់ យើងខ្ញុំ នឹង បន្ត ខិតខំ ដើម្បី នឹង ទទួលយក មតិ ទាំងឡាយ បន្តទៀត ដើម្បី ធ្វើការ កែលំអ ឲ្យ កាន់តែ ល្អប្រសើរ ថែមទៀត » ។ ទាក់ទិន នឹង ច្បាប់ អង្គការ សង្គម ស៊ីវិល នេះ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន អះអាង ដែរ ថា ច្បាប់ ស្ដីពី សមាគម និង អង្គការ មិនមែន រដ្ឋាភិបាល ដែល រដ្ឋសភា កម្ពុជា គ្រោង នឹង ប្រជុំ អនុម័ត នៅ ថ្ងៃទី ១០ ខែកក្កដា ថា ជា ច្បាប់ ដែល ជួយ ដល់ អង្គការ សមាគម ទៅវិញ ទេ ។ទាក់ទិន នឹង ច្បាប់ នេះ ក្រុម អង្គការ មិនមែន រដ្ឋាភិបាល បាន តវ៉ា ជាច្រើនលើក ច្រើនសា មកហើយ អោយ រដ្ឋាភិបាល និង រដ្ឋសភា ទម្លាក់ចោល ច្បាប់ នេះ ឬ ត្រូវ ពិគ្រោះ យោបល់ សេចក្ដីព្រាងច្បាប់ នេះ អោយបាន ពេញលេញ ដោយ សំអាងថា ជា ច្បាប់ ដែល រឹតត្បិត សេរីភាព និង បង្អាក់ ដំណើរការ របស់ ពួកគេ ក្នុងការ បំពេញការងារ បម្រើ សហគមន៍ ។ លើសពីនេះ ពួកគេ អំពាវនាវ អោយ ម្ចាស់ឆ្នោត ពិចារណា ពុំ បោះឆ្នោតអោយ គណបក្ស ណា ដែល គាំទ្រ ការអនុម័ត ច្បាប់ សមាគម និង អង្គការ មិនមែន រដ្ឋាភិបាល ៕ដកស្រង់ ពី វិទ្យុ អាស៊ីសេរី ចេញផ្សាយ ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៥ ។