• កម្មករ​រោងចក្រ​អេ​ឃី​ន​ថិ​ច​ប្រកាស​បន្តធ្វើ​កូដកម្ម​ក្រោយ​ការចរចា​មិនត្រូវ​គ្នា​

    • ថ្ងៃចេញផ្សាយ ១៧-កក្កដា-២០១៥

    កម្មករ ជាង ៥០០ នាក់ នៃ រោងចក្រ អេ ឃី ន ថិ ច (Akeentex Pte Ltd) ទាំងពីរ ទីតាំង ដែល ស្ថិតនៅ សួន វឌ្ឍនៈ និង សួន កាណាឌីយ៉ា រាជធានី ភ្នំពេញ មិន សុខចិត្ត ទទួលយក ប្រាក់ អតីតភាព ការងារ ក្នុង មួយឆ្នាំ ៤០ ដុល្លារ ពី ក្រុមហ៊ុន នោះទេ ខណៈ ក្រុមកម្មករ ទាមទារ រហូត ៧០ ដុល្លារ ។ ក្រុមកម្មករ តវ៉ា ទាំងនោះ ប្រកាសថា នឹង បន្តធ្វើ កូដកម្ម មិន ចូលធ្វើការ បើ នៅតែ គ្មាន ដំណោះស្រាយ សមរម្យ ណាមួយ ពី ភាគី ក្រុមហ៊ុន ។ ការប្រកាស បន្តសកម្មភាព តវ៉ា នេះ បន្ទាប់ពី ក្រុមកម្មករ រោងចក្រ អេ ឃី ន ថិ ច បាន ប្រមូលផ្តុំ គ្នា តវ៉ា នៅខាងមុខ ក្រសួង ការងារ អស់ រយៈពេល ជាង ៣ ម៉ោង ដើម្បី ជំរុញ ឲ្យ រដ្ឋមន្ត្រីក្រសួង ការងារ លោក អ៊ិត សំហេង រក ដំណោះស្រាយ និង ទាមទារ លក្ខខណ្ឌ ការងារ ចំនួន ៩ ចំណុច នៅ ព្រឹក ថ្ងៃទី ១៦ ខែកក្កដា ។ បន្ទាប់ពី មានការ តវ៉ា នៅខាងមុខ ក្រសួង ការងារ របស់ ក្រុមកម្មករ ដោយ មិន ព្រម ចូលធ្វើការ អស់ រយៈពេល ៧ ថ្ងៃ រួចមក នៅ ម៉ោង ប្រមាណ ១០ ព្រឹក ថ្ងៃនេះ ក្រសួង ការងារ បាន អញ្ជើញ ភាគី ក្រុមហ៊ុន តំណាង កម្មករ តំណាង សហជីព និង តំណាង សមាគម រោងចក្រ កាត់ដេរ នៅ កម្ពុជា ឬ ជី ម៉ាក់ (GMAC) ដើម្បី ពិភាក្សា ស្វែងរក ដំណោះស្រាយ ជូន កម្មករ ។មន្ត្រី សម្ព័ន្ធ សហជីព ចលនា កម្មករ លោក ឆេង ស៊ី ណន បាន ឲ្យ ដឹង លទ្ធផល ក្រោយ កិច្ចចរចា រថា ការចរចា នេះ ក្រុមកម្មករ និង សហជីព បាន លើកយក ចំណុច សំខាន់ មួយ ក្នុងចំណោម ចំណុច ទាំង ៩ ដែល កម្មករ ធ្វើការ ទាមទារ គឺ ត្រង់ចំណុច សូម ឲ្យ ក្រុមហ៊ុន ផ្តាច់ កិច្ចសន្យាការងារ ដែល គ្មាន កំណត់ មក មានកំណត់ វិញ និង គិតលុយ តាមច្បាប់ ស្ដីពី ការងារ ។ លោក ឲ្យ ដឹងថា មូល ហេតុដែល កម្មករ លើក ចំណុច នេះ ទៅ ពិភាក្សា ដោយសារ កម្មករ យល់ ថា កម្មករ មិនអាច ទទួលបាន ពី អត្ថប្រយោជន៍ ការងារ និង ប្រាក់ ៥ ភាគរយ ពី កិច្ចសន្យា គ្មាន កំណត់ពេល កម្មករ ឈប់ ពី ការងារ ។មន្ត្រី សម្ព័ន្ធ សហជីព ចលនា កម្មករ រូបនេះ បន្តថា មកដល់ពេលនេះ កិច្ចចរចា មិន ទទួលបាន លទ្ធផល វិជ្ជមាន នៅឡើយ ព្រោះ ភាគី ក្រុមហ៊ុន យល់ព្រម ផ្តល់ប្រាក់ តែ ៤០ ដុល្លារ ប៉ុណ្ណោះ ដើម្បី ទូទាត់ សំណង ជូន កម្មករ តាមច្បាប់ ពេល ផ្តាច់ កិច្ចសន្យា ដោយ ក្រុមហ៊ុន លើកឡើងថា មិនមាន លទ្ធភាព តាម ការចង់បាន របស់ កម្មករ នោះទេ បើទោះជា ក្រុមកម្មករ ខំ បន្ទាបពី ចំនួន ១៥០ ដុល្លារ មក ៧០ ដុល្លារ ក៏ដោយ ៖ « បងប្អូន កម្មករ ពួកគាត់ ដាក់ កម្រិត ១៥០ ដុល្លារ តែ ក្រុមហ៊ុន នៅតែ មិន ព្រម ដែល នេះ ជា ទង្វើ មិន អើពើ និង រើសអើង បន្ត អូសបន្លាយ មិន ព្រម ដោះស្រាយ លើ សំណើ កម្មករ » ។ តំណាង កម្មករ ដែល បាន ចូលរួម កិច្ចចរចា ដែរនោះ កញ្ញា ឈួន ស្រី តូច បាន និយាយថា កញ្ញា មិន សុខចិត្ត ចំពោះ ដំណោះស្រាយ ក្រុមហ៊ុន ដែល ព្រម ទូទាត់ សំណង ត្រឹមតែ ៤០ ដុល្លារ ជូន កម្មករ បើទោះបីជា កម្មករ ខ្លះ ចូលធ្វើការ រយៈពេល ច្រើន ឆ្នាំ ក្តី ៖ « ខ្ញុំ នៅតែ បន្ត ទាមទារ តវ៉ា ដដែល ព្រោះ ខំ ថយ មក ៧០ ដុល្លារ ក្រុមហ៊ុន មិន ព្រម ធ្វើ ចឹ ង ជិះជាន់ លើ ពួកយើង ពេក ហើយ កិច្ចសន្យា ដែល ក្រុមហ៊ុន ធ្លាប់បាន សន្យា ៥ ឆ្នាំ ហើយ តែ ក្រុមហ៊ុន នៅតែ មិន ព្រម ដូច្នេះ ខ្ញុំ មិន ព្រម ទេ » ។ទាក់ទិន នឹង បញ្ហា នេះ វិទ្យុ អាស៊ីសេរី មិនអាច ទាក់ទង តំណាង រោងចក្រ ទាំងពីរ និង មន្ត្រី ក្រសួង ការងារ ដែល បាន ចូលរួម កិច្ចចរចា នេះ បានឡើយ នៅ ថ្ងៃទី ១៦ ខែកក្កដា ។ ប៉ុន្តែ ប្រភពពី តំណាង កម្មករ និង សហជីព ដែល ចូលរួម កិច្ចចរចា នេះ បាន ឲ្យ ដឹងថា ថ្នាក់ គ្រប់គ្រង រោងចក្រ ទាំងពីរ នៅតែ ប្រកាន់ ជំហរ ដាច់ខាត ទូទាត់ សំណង ត្រឹមតែ ៤០ ដុល្លារ ជូន កម្មករ បើទោះជា កម្មករ មិន ព្រម ក៏ដោយ ។ ទន្ទឹមគ្នា នោះ តំណាង កម្មករ និង សហជីព បាន ឲ្យ ដឹង ទៀតថា អគ្គលេខា រង នៃ អគ្គលេខាធិការដ្ឋាន នៃ ក្រសួង ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ លោក វង្ស សុវណ្ណ នៅតែ ស្នើ ឲ្យ ភាគី ក្រុមហ៊ុន និង កម្មករ បន្ត ចរចា គ្នា ដើម្បី បញ្ចប់រឿង តែ មន្ត្រី ក្រសួង ការងារ រូបនេះ មិនបាន សន្យា រក ដំណោះស្រាយ យ៉ាងណា ជូន កម្មករ នោះឡើយ ។យ៉ាងណាក៏ដោយ ក្រោយពី កិច្ចចរចា មិនត្រូវ គ្នា កម្មករ រោងចក្រ អេ ឃី ន ថិ ច ទាំងពីរ ទីតាំង ប្រកាសថា នឹងមិន ចូលធ្វើ ការបន្ត កូដកម្ម ជា ទ្រង់ទ្រាយ ធំ និង បន្ត ដាក់ ញត្តិ សុំ អន្តរាគមន៍ ពី រដ្ឋសភា និង ខុទ្ទកាល័យ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ប្រសិនបើ ថៅកែ រោងចក្រ នៅតែ បន្ត អូសបន្លាយ និង មិន អើពើ ចំពោះ ការទាមទារ របស់ ពួកគេ ៕ដកស្រង់ ពី វិទ្យុ អាស៊ីសេរី ចេញផ្សាយ ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៥ ។