• ក្រសួងមហាផ្ទៃ​បង្កើត​នាយកដ្ឋាន​ប្រឆាំង​ឱ​ក្រិ​ដ្ឋ​កម្ម​តាម​អ៊ីនធឺណិត​

    • ថ្ងៃចេញផ្សាយ ១០-កញ្ញា-២០១៥

    ​ក្រសួងមហាផ្ទៃ​នឹង​បង្កើត​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ទប់ស្កាត់​បទល្មើស​បច្ចេក​វិទ្យា នឹង​ចាត់វិធានការ​ចំពោះ​សកម្មភាព​ញុះញង់ ជេរប្រមាថ និង​រើសអើង​ពូជសាសន៍​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត​។​​លោក​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ​អ្នកនាំពាក្យ​ប៉ូលិស​ជាតិ​បាន​ប្រាប់​កាសែត Phnom Penh Post ថា​៖«​នាយកដ្ឋាន​នេះ​នឹង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ទប់ស្កាត់​បទល្មើស​តាម​អ៊ីនធឺណិត ពីព្រោះ​បើសិនជា​មិន​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​នោះទេ​វា​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ស​ង្គ​ម‍​»​។​​ការប្រកាស​របស់​រដ្ឋា​ភិ​បាល​កើតមានឡើង​ក្រោយពី​កងកម្លាំង​មាន​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​យុវជន​ពីរ​នាក់​យកមក​ផ្តន្ទាទោស​ដោយសារ​ការសរសេ​រ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​អំពាវនាវ​ឱ្យមាន​បដិវត្តន៍​ពណ៍ និង​គំរាម​សម្លាប់​អ្នកស្រាវជ្រាវ​កិច្ចការ​ព្រំដែន​ម្នាក់​។​​សេចក្តីរាយការណ៍​នានា​បញ្ជាក់ថា​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នឹងសិក្សា​រៀបចំ​គោលការណ៍ វិធានការ យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​លើ​ការបង្ការ ទប់ស្កាត់ ស្រាវជ្រាវ ស៊ើបអង្កេត​និង​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​។​​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា មាន​តួនាទី​ក្នុង​ប្រមូល​និង​វិភាគ​ទិន្នន័យ​ប្រព័ន្ធ ទូរគមនាគមន៍ ដើម្បី​រក​ឲ្យ​ឃើញ​បទល្មើស និង​ការគំរាមកំហែង ដល់​សន្តិសុខ​ជាតិ តាម ប្រព័ន្ធ​អ៊ិន​ធឺ​ណេ​ត​។​​បច្ចុប្បន្ន​អ្នកប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ចែករំលែក​ព័ត៌មាន​និង​បញ្ចេញ​ទស្សនៈ​របស់​ពួកគេ​។​​អ្នកឯកទេស​មួយចំនួន​ក៏បាន​ព្រមាន​ដែរ​ថា​អ្នកប្រើប្រាស់​ក៏ ត្រូវមាន​ការប្រយ័ត្នប្រយែង​និង​ត្រូវធ្វើ​ការផ្ទៀងផ្ទាត់​ព័ត៌មាន​មុននឹង​ធ្វើការ​ចែករំលែក​ជៀសវាង​នូវ​ការចែករំលែក​ព័ត៌មាន​ច​ចាម​អារាម​៕​ដកស្រង់​ពី​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក ចេញផ្សាយ​ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ​២០១៥៕​