-
តើគ្រប់ការបរិហារកេរ្តិ៍សុទ្ទតែត្រូវបានផ្តន្ទាទោសទាំងអស់ដែរឬទេ?
- [សេរីភាពក្នុងការបញ្ចេញមតិ]
ពាក្យបរិហារកេរ្តិ៍ខ្លះអាចត្រូវអនុគ្រោះបាន ដោយសាររដ្ឋធម្មនុញ្ញនិងច្បាប់ការពារសេរីភាពក្នុងការនិយាយ ក្នុងការសរសេរ។ បទបញ្ញត្តិច្បាប់ស្តីពីបទបរិហារកេរ្តិ៍ ត្រូវថ្លឹងថ្លែងសេរីភាព ក្នុងការនិយាយនិងសរសេរជាមួយនឹងការការពារកិត្តិយសរបស់បុគ្គល។ ដូច្នេះពាក្យខ្លះដែលចាត់ទុកថាបរិហារកេរ្តិ៍ អាចអនុគ្រោះពីការទទួលខុសត្រូវបានបើ៖
១. ការនិយាយឬការសរសេរនោះធ្វើឡើងដោយសុទ្ធចិត្ត
២. ការនិយាយឬការសរសេរនោះជាការពិត
៣. ការនិយាយឬការសរសេរនោះជាសេចក្តីថ្លែងមតិ។