• តើ​ពាក្យ​ពិត​ជា​បទ​ប​រិ​ហារ​កេ​រ្តិ៍​ដែរ​ឬ​ទេ​?​ ចុះ​ ​​​​​តើ​ការ​និ​យា​យ​ឬ​ស​រ​សេរ​សំ​ដែង​ម​តិ​ជា​បទ​បរិ​ហារ​កេរ្តិ៍​ដែល​ត្រូវ​ផ្តន្ទា​ទោស​ដែរ​ឬ​ទេ​?​

    • [សេរីភាពក្នុងការបញ្ចេញមតិ]

    តើ​ពាក្យ​ពិត​ជា​បទ​ប​រិ​ហា​រ​កេរ្តិ៍​ដែ​រ​ឬ​ទេ​?​

    វា​គឺ​ជា​ចំ​ណុ​ច​គោ​ល​អ្វី​ដែ​ល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កិ​ត្តិ​យស​អ្នក​ដ​ទៃ​​ជា​ការ​បរិ​ហារ​កេរ្តិ៍​។​ តែ​ច្បា​ប់​អនុ​គ្រោះ​ដល់​អ្នក​និយាយ​កា​រ​ពិត​ ទោះ​​បី​ពាក្យ​​ដែល​បន្លឺ​ឡើ​ង​នោះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កត្តិ​យ​ស​អ្នក​ដ​ទៃ​ក៏​ដោ​យ។​ មាន​ន័យ​ថា​ច្បាប់​មិន​ផ្តន្ទា​ទោស​អ្នក​ដែល​និ​យាយ​ឬ​សរ​សេរ​ការ​ពិត​​នោះ​ទេ​។

    ​ចុះ តើ​ការ​និយា​យ​ឬ​ស​រ​សេ​រ​សំ​ដែង​ម​តិ​ជា​ប​ទ​ប​រិ​ហា​រ​កេ​រ្តិ៍​ដែ​ល​ត្រូវ​ផ្ត​ន្ទា​ទោ​ស​ដែ​រ​ឬ​ទេ​?​

    រដ្ឋ​ធ​ម្នុញ្ញ​ខ្មែរ​ មា​ត្រា ​៤១​ ធា​នា​សេ​រី​ភា​ព​ក្នុង​ការ​សំ​ដែង​ម​តិ។​ ​ដូ​ច្នេះ​ ច្បាប់​ក៏​មិ​ន​ដា​ក់​ទោ​ស​ចំពោះ​កា​រ​ថ្លែ​ង​មតិ​ដែរ​។​ បើ​ក្រ​ឡេក​មើល​មា​ត្រា​ ​​៣​០​៥​ ក្រម​ព្រ​ហ្ម​ទណ្ឌ ​អំពី​ប​ទ​ប​រិ​ហា​រ​កេរ្តិ៍សា​ធា​រ​ណៈ​ ​មា​ត្រា​នេះ​ផ្ត​ន្ទា​ទោ​ស​តែ​​កា​រ​ថ្លែង​​ពី​ ”​អំ​ពើ​”​ គឺ​អ្វី​ដែ​ល​បា​ន​ធ្វើ​ ​​​ឬ​ព្រឹត្តិ​ការ​ណ៏​ណា​មួយ​ដែល​​បា​​ន​​កើ​ត​ឡើង​ តែ​មិន​បាន​ផ្តន្ទា​ទោស​ការ​ថ្លែង​មតិ​ទេ​។​​