• ព្រះមហាក្សត្រអំពាវនាវ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​តាម​សតិ​សម្បជញ្ញៈ

    • Issue Date 18-Jun-2013

    ខណៈ​ដែល​ថ្ងៃ​បោះ​ឆ្នោត​ជិត​មក​ដល់​នេះ​ ​ព្រះ​មហាក្សត្រ​ខ្មែរ​ ​សម្ដេច​ព្រះបរមនាថ​ នរោត្តម​ ​សីហមុនី​ ​ព្រះអង្គ​បាន​ចេញ​ ​ព្រះ​រាជសារ​អំពាវនាវ​ឲ្យ​​ប្រជាពលរដ្ឋ​ទាំង​អស់​កុំ​ឲ្យ​ ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​គាប​សង្កត់​ ​គំរាម​កំហែង​ផ្នែក​នយោបាយ​ណា​មួយ​ឲ្យ​ ​សោះ​។​ ​ព្រះ​មហាក្សត្រ​សម្ដេច​ព្រះ​ ​នរោត្តម​ ​សីហមុនី​ ​ចេញ​ព្រះ​រាជសារ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ​ដោយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​ ​អស់​ទៅ​ចូល​រួម​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​ ​និង​សូម​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​គាប​សង្កត់​ ​ការ​គំរាមកំហែង​ ​ឬ​សម្លុត​ពី​ជន​ណា​ ​មួយ​ ​បក្ស​ណា​មួយ​ឲ្យ​សោះ​។​ ​នៅ​ក្នុង​ព្រះរាជសារ​ដែល​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដាញ​សង្គម​ ​ហេ្វសប៊ុក​ ​(Facebook)​ ​និង​នៅ​លើ​គេហទំព័រ​ ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប)​ នោះ​​មាន​ខ្លឹម​សារ​ថា​ ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ ​ទី២៨​ កក្កដា​ ​ឆ្នាំ២០១៣​ គឺ​ជា​ការ​ ​បោះ​ឆ្នោត​សម្ងាត់​ ​ហើយ​ធ្វើ​ឡើង​ទៅ​តាម​លទ្ធិប្រជាធិបតេយ្យ​សេរី​។​ ​បញ្ហា​នេះ​ ​ព្រះ​ករុណា ​ព្រះ​បាទ​សម្ដេច​ព្រះ​ ​នរោត្តម​ ​សីហមុនី​ ​បាន​ ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ប្រើ​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​ទៅ​​តាមសតិ​សម្បជញ្ញៈ​របស់​ខ្លួន​ម្នាក់​ៗ​ ​​ដែល​មាន​ទំនុក​ចិត្ត​ទៅ​លើ​បេក្ខ​ជន​​ណា​មួយ​ ​បក្ស​ណា​មួយ​បាន​ដោយ​សេរី​។​ ​អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ​លោក​ ​ទេព​ ​នីថា​ ​បាន​ឲ្យ​ដឹង​នៅ​ ​ថ្ងៃ​ទី១៨​ ​ខែមិថុនា​ ​​ថា​ព្រះ​រាជសារ​ដែល​ឡាយ​ព្រះហស្ត​លេខា​ដោយ​ព្រះ​មហាក្សត្រ​កាល​ពី​ខែ​មីនា​ ​ឆ្នាំ២០១៣​ ​នេះ​ ​គ.ជ.ប​ ​ទើប​ទទួល​ ​បាន​ដើម្បី​យក​មក​ផ្សព្វ​ផ្សាយ​បន្ត​។​ ​លោក​បញ្ជាក់​ថា​ ​មន្រ្តី​​គ.ជ.ប ​នឹង​យក​ព្រះរាជសារ​នេះ​បិទ​ឲ្យ​ប្រជាពលរដ្ឋ​បាន​អាន​នៅ​តាម​បណ្ដា​ ​ខែត្រ​នានា​នៅ​ក្នុង​ខែ​មិថុនា​នេះ​៖ ​«​ការ​បោះ​ឆ្នោត​ព្រះ​ករុណា​អ្នក​អង្គម្ចាស់​ជីវិត​លើ​ត្បូង​ ​​តែង​ប្រោស​ប្រទាន​ព្រះរាជសារ​ហ្នឹង​ដល់​បង​ប្អូន​ ​ប្រជាពលរដ្ឋ​អ្នក​បោះ​ឆ្នោត​ទាំងអស់​ ​ឲ្យ​ទៅ​ចូល​រួម​បោះ​ឆ្នោត​ឲ្យ​បាន​ទាំង​អស់​គ្នា​ ​ពុំ​មាន​ការ​ភ័យ​ខ្លាច​អី​។​ ​​នេះ​ជា​ការ​ល្អ​ប្រសើរ​បំ​ផុត​ ​ដែល​ព្រះ​ករុណា​បាន​ប្រោស​ប្រទាន​ព្រះរាជសារ​នេះ​»​។​ ​ព្រះ​មហាក្សត្រ​ព្រះ​ករុណា​សម្ដេច​ព្រះ​ ​នរោត្តម​ ​សីហមុនី​ ​​ព្រះ​អង្គ​តែង​តែ​ចេញ​ ​ព្រះ​រាជសារ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះ​ឆ្នោត​នៅ​រៀង​រាល់​ការ​បោះ​ឆ្នោត​ម្ដង​ៗ​។​ ​ទាក់​ទង​នឹង​បញ្ហា​នេះ​ ​​អ្នក​ឃ្លាំ​មើល​ការ​ ​​​​បោះ​ឆ្នោត​បាន​អបអរសាទរ​ចំពោះ​ការ​ចេញ​ព្រះរាជសារ​របស់​ព្រះ​មហាក្សត្រ​ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មាន​ការ​ភិតភ័យ​នៅ​ ​ថ្ងៃ​បោះ​ឆ្នោត​ ​ទោះ​បី​ជា​ស្ថាន​ភាព​បច្ចុប្បន្ន​នេះ​ ​ការ​គាប​សង្កត់​ផ្នែក​នយោបាយ​មាន​លក្ខណៈ​ល្អ​ជាង​មុន​ក្ដី​។​ ​នាយកប្រតិបត្តិ​គណៈ​ ​កម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ ​និង​យុត្តិធម៌​នៅ​កម្ពុជា​ ​ហៅ​ថា​ ​ខុមហ្រែល​ ​(Comfrel) ​លោក​ ​គល់​ ​បញ្ញា​ ​មាន​ប្រសាសន៍​ថា ​​ប្រ​ជា​ពលរដ្ឋ​សព្វ​ថ្ងៃ​នេះ​មាន​ការ​យល់​ដឹង​ច្រើន​អំពី​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន ​ដើ​ម្បី​ធ្វើ​ការ​បោះ​ឆ្នោត​ ​ពិសេស​ក្រុម​យុវជន​។​ ​យ៉ាងនេះ​ ​ក្ដី​ ​លោក​បញ្ជាក់​ថា​ ​សកម្មជន​គណបក្ស​នយោបាយ​ ​និង​អ្នក​នយោបាយ​នៅតែ​មាន​ការ​គំរាម​កំហែង​ ​និង​មាន​ការ​ភ័យ​ខ្លាច​មួយ​ចំនួន​។​ ​​​​លោក​ ​គល់ ​បញ្ញា​៖​ ​«​យើង​មាន​ការ​ព្រួយ​បារម្ភ​ដែរ​ ​ដោយសារ​អាច​ប៉ះពាល់​អ្នក​នយោបាយ​ប្រឆាំង​ដែរ​ ​ទាក់ទិន​សេរីភាព​ការ​បញ្ចេញ​ ​មតិ​​។​ ​ឥឡូវ​នេះ​ចាប់​ផ្ដើម​ការ​ប្ដឹង​ផ្ដល់​ទៅ​តុលាការ​ ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ ​តាម​ការ​ប្ដឹង​ផ្ដល់​ចោទ​ប្រ​ កាន់​ ​និង​ផ្សេង​ៗ​ទៀត​»​។​ ​បន្ថែម​ពី​លើ​នេះ​ទៀត​ ​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​បាន​ជំរុញ​ឲ្យ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជសារ​ ​បន្ត​ទៀត​ ​ដោ​យកំណត់​ឲ្យ​មន្ត្រី​រាជការ​ ​ពិសេស​មន្ត្រី​តុលាការ​មាន​ចៅក្រម​ ​ព្រះរាជអាជ្ញា​ ​ក្រឡាបញ្ជី​ ​និង​កង​កម្លាំង​ប្រដាប់អាវុធ​ ​ត្រូវ​បញ្ឈប់​ជា​ ​​បន្ទាន់​នូវ​សកម្មភាព​ចេញ​ឃោសនា​ឲ្យ​គណបក្ស​កាន់​អំណាច​ ​ហើយ​ធ្វើ​សកម្មភាព​ប្រឆាំង​ ​និង​គណបក្ស​មួយផ្សេងទៀត ក្នុងឋានៈព្រះ អង្គជាប្រធានឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមនោះ។ អ្នកឃ្លាំមើលការបោះឆ្នោតបានសង្កត់ធ្ងន់ថា មន្ត្រីរាជការ​ទាំង​នេះ​ត្រូវ​តែ​ឈរ​លើ​ ​​ភាព​ឯករាជ្យ​ ​ពិសេស​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​ធានា​សន្តិសុខ​ឲ្យ​បា​ន​ពេញ​លេញ​ ​ដើម្បី​ធានា​ឲ្យ​មាន​បរិយាកាស​អព្យាក្រឹត​កុំ​ឲ្យ​មាន​ការ​ ​ភ័យ​ខ្លាច​៕​​អត្តបទ​ដក​ស្រង់​ពី​វិទ្យុ​អាស៊ី​សេរី​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៨​ ​ខែ​មិថុនា​ ​ឆ្នាំ២០១៣​។​http://www.rfa.org/khmer/news/politics/king-appeals-for-cam-2cast-their-ballots-respectfully-06182013072043.html