-
សាលាខេត្តរតនគីរីមិនអនុញ្ញាតឲ្យមានការប្រជុំ និងសិក្ខាសាលា
- Issue Date 21-Jun-2013
លិខិតលេខៈ៤១១/១៣/ល.អ.ខ ចុះថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៣ របស់សាលាខេត្តរតនគីរី ជូនដំណឹងដល់ប្រធានអង្គការ មិនមែនរដ្ឋាភិបាលទាំងអស់ក្នុងខេត្តរបស់ខ្លួន មិនអនុញ្ញាតឲ្យមានការអញ្ជើញ មន្ត្រីអាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ/សង្កាត់ ភូមិ និងប្រជាពលរដ្ឋដើម្បីចូលរួមសិក្ខាសាលា កិច្ចប្រជុំ និងទស្សនកិច្ចសិក្សានានារបស់បណ្តាអង្គការណាមួយឡើយ ពីព្រោះថាដើម្បីឲ្យអាជ្ញាធរ មូលដ្ឋានមានពេលវេលាពេញលេញក្នុងការចាត់ចែងការងារ និងដើម្បីឲ្យប្រជាពលរដ្ឋទទួលបានឳកាសក្នុងការប្រើប្រាស់សិទ្ធិខាង នយោបាយនៅក្នុងការចូលរួមរបស់ពួកគាត់៕