• បាន​ត្រឹម​តែ​អា​ម៉ាស់​ ​បន្ទាប់​ពី​ឃាត់​រថយន្ត​អង្គការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ​ដែល​សង្ស័យ​ដឹក​សម្ភារៈ​ធ្វើ​បាតុ​កម្ម​ ​ពេល​ឆែក​ឆេរ​​ឃើញ​តែ​ផ្កា​ឈូក​

    • Issue Date 04-Sep-2013

    ​រាជ​ធានី​ភ្នំពេញ​៖ ​មាន​ហេតុការណ៍​ ​គួរ​ឲ្យ​អស់​សំណើច​ ​និង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ ​បាន​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​ ​៨និង​៥០​ នាទី​ព្រឹក​ថ្ងៃ​ទី០៤​ ខែកញ្ញា​ ​ឆ្នាំ២០១៣​ ​នៅ​ចំណុច​ផ្លូវ​លេខ​៨០​ ​ក្រោយ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ស្ថិត​ក្នុង​ ​ភូមិ​បឹង​កក់​ ​សង្កាត់​ស្រះ​ចក​ ​ខណ្ឌ​ដូន​ពេញ​ បន្ទាប់​ពី​កម្លាំង​ចម្រុះ​បាន​ឃាត់​ ​រថយន្ត​របស់​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា​​មួយ​គ្រឿង​​ ​ដែល​សង្ស័យ​ដឹក​​សម្ភារៈ​ធ្វើ​បាតុ​កម្ម​ ​តែ​ពេល​ឆែក​ឆេរ​ឃើញ​តែ​ផ្កា​ឈូក​ប៉ុណ្ណោះ​។​ ​រថយន្ត​របស់​អង្គការ​សិទ្ធិមនុស្ស​ ​ដែល​ត្រូវ​បាន​ឃាត់​​ដើម្បី​ឆែក​ឆេរ​នោះ​ ​ម៉ាក​នី​សាន់​ ​ណាវ៉ារ៉ា​ ​មួយ​បាំង​កន្លះ​ ​ពណ៌​ទឹក​ប្រាក់​ ​ពាក់​ស្លាក​លេខ​ ​ONG200 2-108​ ​។ ​កម្លាំង​ចម្រុះ​សង្ស័យ​ថា​ ​រថយន្ត​នោះ​បាន​ដឹក​សម្ភារៈ​ ​សម្រាប់​បម្រើ​ឲ្យ​ការ​ធ្វើ​បាតុកម្ម​ របស់​អ្នក​ភូមិ​បឹង​កក់​ ​ដែល​ខុស​នឹង​តួនាទី​របស់ខ្លួន​ ​ជា​អង្គការ​សិទ្ធិ​មនុស្ស​។​ ​ម្ចាស់​រថយន្ត​មិន​អនុញ្ញាតិ​ ​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការ​ឆែក​ឆេរ​ឡើយ​ ដោយ​ទាមទារ​រក​ដីការ​ពី​តុលាការ​ ​ទើប​អាច​ឆែក​ឆេរ​បាន​។​ ​ពេល​នោះ​សមត្ថកិច្ច​ ​ក៍​បាន​សុំ​គោលការ​ថ្នាក់លើ​ ​ហើយ​លោក មាស ​ច័ន្ទពិសិទ្ធ​ ​ព្រះរាជអាជ្ញរង​ ​អម​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​ ​បាន​ចេញ​ប​​ញ្ជា​ឲ្យ​ឃាត់​រថយន្ត​ ​យក​មក​សាលា​ខណ្ឌ​ដូន​ពេញ​ ​ដើម្បី​ឆែក​ឆេរ​តែ​ត្រូវ​បាន​ ​ក្រុម​មជ្ឈមណ្ឌ​សិទ្ធិ​មនុស្ស​កម្ពុជា​ ​បដិសេធ​ដោយ​និយាយថា​ ​បើ​ចង​ឆែក​ឆេរ​ ​ត្រូវ​ធ្វើ​នៅ​កន្លែង​កើត​ហេតុ​ ​ទើប​ពួក​គេ​យល់​ព្រម​។​ ​យ៉ាង​ណា​ក៏​ដោយ​ ​បន្ទាប់​ពី​ឆែក​ឆេរ​បាន​បញ្ចប់​ ​គេ​រក​មិន​ឃើញ​អ្វី​ទេ​ ​ក្រៅ​ពី​ផ្កា​ឈូក​ ​ហើយ​ករណី​នេះ​ ​បាន​ត្រឹម​តែ​រវល់​ ដល់​ថ្នាក់​លើ​ប៉ុណ្ណោះ​៕​ ​អត្តបទ​ដក​ស្រង់​ពី​សារពត៌​មាន​វត្ត​ភ្នំ​ចុះ​ផ្សាយ​ថ្ងៃទី​០៤​ ​ខែកញ្ញា​ ​ឆ្នាំ២០១៣។