• ព្រះមហាក្សត្រកោះប្រជុំសភាលើកដំបូងនៅថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០១៣

    • Issue Date 09-Sep-2013

    ព្រះ​មហាក្សត្រ​ ​សម្ដេច​ព្រះ​បរម​នាថ​ ​នរោត្តម​ ​សីហមុនី​ ​បាន​ចេញ​ព្រះ​រាជសារ​នៅ​ថ្ងៃ​ទី៩​ ​ខែកញ្ញា​ ​ថា​ ​ព្រះ​អង្គ​នឹង​កោះ​ប្រជុំ​សមាជិក​សភា​ជាប់​ឆ្នោត​ថ្មី​ចំនួន​ ​១២៣រូប​ ​នៅ​ថ្ងៃ​ទី២៣​ ​ខែកញ្ញា​ ​ខាង​មុខ​នេះ​។​ ​នៅ​ក្នុង​ព្រះ​រាជសារ​ផ្ញើ​ជូន​លោក​ ​អ៊ឹម​ ​សួស្ដី​ ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​ឡាយ​ ​ព្រះហស្ត​​លេខា​ដោយ​ ​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សីហមុនី​ ​មាន​ខ្លឹម​សារ​ថា​ ព្រះ​អង្គ​នឹង​អញ្ជើញ​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​នីតិកាល​ទី៥​ ​ទាំង​អស់​ប្រជុំ​ដំបូង​នៅ​ថ្ងៃ​ទី​២៣​ ​ខែកញ្ញា​ ​ឆ្នាំ២០១៣​ ​នៅ​វិមាន​រដ្ឋសភា​។​ ការ​សម្រេច​ព្រះ​ទ័យ​កោះ​ប្រជុំ​សមាជិក​សភា​ថ្មី​នេះ​ ​នៅ​បន្ទាប់​ពី​ព្រះអង្គ​បាន​ទទួល​លិខិត​ពី​លោក​ ​អ៊ឹម​ ​សួស្ដី​ ​ចុះ​ថ្ងៃទី៨​ ​កញ្ញា​ អំពី​សេចក្ដី​សម្រេច​ស្ដីពី​ការ​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ ​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាល​ពី​ថ្ងៃ​ទី២៨​ ​កក្កដា​ ​​កន្លង​ទៅ​។ ​ការ​កោះ​អញ្ជើញ​ប្រជុំ​សភា​ដំបូង​របស់​ព្រះ​មហាក្សត្រ​នេះ​ ​នៅ​បន្ទាប់​ពី​គ​ណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ប្រកាស​មិន​ទទួល​លទ្ធផល​បោះឆ្នោត​ ហើយ​ប្រកាស​នឹង​ធ្វើ​មហា​បាតុកម្ម​អហិង្សា​រយៈ​ពេល​បី​ថ្ងៃ​ជាប់​គ្នា​ចាប់​ ​ពីថ្ងៃ​ទី១៥​ ​ដល់​ថ្ងៃទី១៧​ ​កញ្ញា​ ​ខាងមុខ​​ដើម្បី​ទាមទារ​យុត្តិធម៌​លទ្ធផល​បោះឆ្នោត​ជូន​ម្ចាស់​ឆ្នោត​៕​ ​អត្ត​បទ​ដក​ស្រង់​ពី​វិ​ទ្យុអាស៊ីសេរី​ចុះ​ផ្សាយ​ថ្ងៃទី០៩​ ​ខែកញ្ញា​ ឆ្នាំ២០១៣​។​