• មតិ​អ្នក​សង្កេត​ការណ៍​ចំពោះ​មហា​បាតុ​កម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ​

    • Issue Date 09-Sep-2013

    អ្នក​សង្កេត​ការណ៍​ជាតិ​ចំនួន​ ​២០០​នាក់​ ​មក​ពី​អង្គការ​ក្នុង​ស្រុក​ចំនួន​ ​៤០​អង្គការ​ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​លាយ​ឡំ​ហ្វូង​បាតុករ​រាប់​ម៉ឺន​នាក់​។​ ​អ្នក​សង្កេត​ការណ៍​មួយ​រូប​មក​ពី​អង្គការ​សមធម៌​ ​លោក​ ​ប៊ុន​ ​មករា​ ​ដែល​កំពុង​ឈរ​ជ្រក​ម្លប់​ ​ក្បែរ​ទីលាន​ប្រជាធិប​តេយ្យ​ សង្កេត​ឃើញ​ថា​ ​ក្រុម​បាតុករ​មាន​សណ្ដាប់​ធ្នាប់​ល្អ​។​ ​ចំណែក​អ្នក​សង្កេត​ការណ៍​ ​កញ្ញា​ ​កោល​ ​សិលា​ ​មក​ពី​អង្គការ​សមធម៌​ដែរ​នោះ​ ​ក៏​យល់​ឃើញ​ប្រហាក់​ប្រហែល​គ្នា​ដែរ​។​ ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ ​អះ​អាង​ថា​ ​មាន​អ្នក​ចូល​រួម​ប្រហែល​ ​៣​ម៉ឺន​នាក់​ ​ខណៈ​កាសែត​បរទេស​ខ្លះ​ដាក់​ថា​ ​ក្រុម​បាតុករ​មាន​ចំនួន​រាប់​ពាន់​នាក់​។​ ​អ្នក​សង្កេត​ការណ៍​មក​ពី​អង្គការ​សិទ្ធិ​លំនៅ​ឋាន​ ​កញ្ញា​ ​ឡុង​ ​គឹមហ៊ាង​ ចាប់​អារម្មណ៍​ចំណុច​បី​សំខាន់​ ​គឺក្រុមបាតុករ​ហាក់​ចេះ​ប្រុង​ប្រយ័ត្ន​ការពារ​សន្តិ​សុខ​ខ្លួន​ឯង​បាន​យ៉ាង​ប្រុង​ប្រយ័ត្ន​ ​ថែម​ទាំង​ចេះ​រក្សា​អនាម័យ​ទៀត​ផង​។​ ​តែ​អ្វី​ដែល​កញ្ញា​ចាប់​អារម្មណ៍​នោះ​ ​គឺក្រុម​គិញ​សម្ងាត់​រដ្ឋាភិបាល​ស្លៀក​ពាក់​ស៊ីវិល​ ​ដើរ​ស៊ើប​ការណ៍​ក្នុង​ហ្វូង​បាតុករ​។បាតុករ​ភ្ញាក់​ផ្អើល​មើល​មនុស្ស​ហែក​ដំបូល​ក្បឿង​អគារ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​​ថត​រូប​ ​លោក​ ​សម​ ​រង្សី​ កំពុង​ថ្លែង​សារ​នយោបាយ​ ​នៅ​ថ្ងៃទី៧​ ​កញ្ញា​ ​ឆ្នាំ២០១៣​។​ ​ចុង​បញ្ចប់​ ​ប្រធាន​ក្រុម​អ្នក​សង្កេត​ការណ៍​ ​លោក​ ​សួន​ ​ប៊ុន​ស័ក្ដិ​ អគ្គលេខាធិការ​នៃ​គណៈ​កម្មា​ធិការ​ប្រព្រឹត្តិ​កម្ម​ការ​ពារ​សិទ្ធិ​មនុស្ស​​កម្ពុជា​ ​បាន​វាយ​តម្លៃ​ថា​ ​បាតុ​កម្ម​នៅ​ទី​លាន​ប្រជាធិប​តេយ្យ​បាន​ដំណើរ​ការ​ល្អ​។ តែ​លោក​អាក់​អន់​ចិត្ត​ចំពោះ​អាជ្ញាធរ​តាម​ខេត្ត​ ដែល​រំខាន​ប្រជាពលរដ្ឋ​មិន​ឲ្យ​ឡើង​មក​ចូល​រួម​បាតុកម្ម​នៅ​ភ្នំពេញ​បាន​៕​ ​អត្តបទ​ដក​ស្រង់​ពី​វិទ្យុ​អាស៊ី​សេរី​ចុះ​ផ្សាយ​ថ្ងៃ​ទី០៩​ ​ខែសីហា​ ​ឆ្នាំ២០១៣​។​