• គ.ជ.ប បន្ថែមពេល៣ថ្ងៃពិនិត្យ និងចុះឈ្មោះបោះឆ្នោតនៅខេត្តចំនួន១០ ដែលប៉ះពាល់ដោយទឹកជំនន់

    • Issue Date 14-Oct-2013

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត សម្រេច​បន្ថែម​ពេល​៣​ថ្ងៃ​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ឈ្មោះ​បោះឆ្នោត នៅ​ឃុំ​សង្កាត់​ចំនួន​២១១ ចំណុះ​ឲ្យ​ខេត្ត​ចំនួន​១០ ដែល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​។​​លិខិត​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ចេញផ្សាយ​ថ្ងៃទី​១៤ ខែតុលា​នេះ ឲ្យ​ដឹងថា មូលហេតុ​ដែល គ​.​ជ​.​ប សម្រេច​បន្ថែម​ពេលនេះ ដោយសារ​ឃុំ​ទាំងនោះ ប៉ះពាល់​ដោយ​ទឹកជំនន់ និង​ទឹកភ្លៀង ដែល​ធ្វើ​ឲ្យ​កក់ស្ទះ​ដល់​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​។​​ខេត្ត​ចំនួន​១០​ដែល គ​.​ជ​.​ប សម្រេច​ពន្យារ​ពេលនោះ​រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង កណ្ដាល ក្រចេះ ព្រះវិហារ ស្ទឹងត្រែង និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​​គួរ​បញ្ជាក់ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៣ មាន​រយៈពេល​២០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៣​។ ចំពោះ​សង្កាត់​ដែល​បាន​បន្ថែម​រយៈពេល ៣​ថ្ងៃ​ទៀត​នោះ​គឺ​ត្រូវ​បញ្ចប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ត្រឹម​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៣។អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD)ចុះផ្សាយថ្ងៃទី១៤ ខែតុលា​ ឆ្នាំ២០១៣៕