• មានប្រទេសចំនួន៥បានទទូចឲ្យកម្ពុជាអនុវត្ត អនុសាសន៍របស់អ.ស.ប ករណីកែទម្រង់ ការបោះឆ្នោត នៅកម្ពុជា

    • Issue Date 04-Nov-2013

    យ៉ាងហោចណាស់ មាន​ស្ថានទូត​បរទេស ចំនួន​៤​សំខាន់ៗ រួម​នឹង​ប្រទេស​នូ​វែ​ហ្សឺ​ឡង់ និង​សហភាព​អឺរ៉ុប បាន​ជំរុញ​កម្ពុជា​អនុវត្ត​អនុសាសន៍​របស់​អ្នករាយការណ៍ ពិសេស​អង្គការសហប្រជាជាតិ (​អ​.​ស​,​ប​) ទាក់ទិន​នឹង​ការកែទម្រង់​ប្រព័ន្ធ​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា ដើម្បី​ឲ្យ​ការបោះឆ្នោត​បន្តបន្ទាប់​ទៀត មាន​ភាពសេរី ត្រឹមត្រូវ និង​តម្លាភាព​។ ​ស្ថានទូត​ទាំង​៤ សំខាន់ៗ នៅ​កម្ពុជា គឺមាន​ស្ថានទូត​អាមេរិក បារាំង អូស្ត្រាលី និង​អាឡឺម៉ង់ ហើយ​ប្រទេស​នូ​វែ​ហ្សឺ​ឡង់ តំណាង​ដោយ​រដ្ឋមន្ត្រីការបរទេស គឺ​លោក Hom Murray Mc Cully និង លោក Ugo Astuto ទទួលបន្ទុក​កិច្ចការបរទេស​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍ តំណាង​ឲ្យ​សហភាព​អឺរ៉ុប​។​ សេចក្ដីថ្លែងការណ៍​រប​ស់​តំណាង​បេសកកម្ម​ការទូត​បរទេស​ទាំង​៤ លោក​Hom Murray Mc Cully និង លោក Ugo Astuto បានធ្វើ​ឡើង​ដាច់​ដោយ​ពីគ្នា កាលពី​ចុងខែ​តុលា គឺ​ចំពេល​គណបក្ស​សង្គ្រោះ​ជាតិ​បានដាក់​ញ​តិ្ត​ស្នាម​មេដៃ​អ្នកគាំទ្រ ជាង​២​លាន​នាក់​ទៅ អ​.​ស​.​ប ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ប្រជាជន​កម្ពុជា បន្ទាប់ពី​ការបោះឆ្នោត​ថ្ងៃ​២៨​កក្កដា ត្រូវបាន​ចោទថា មានការ​បំបាត់​សិទ្ធិ​អ្នកបោះឆ្នោត និង​កា​រលួយ​បន្លំ​សន្លឹកឆ្នោត​កើតមាន​ជា​ប្រព័ន្ធ​។​​សេចក្ដី​ថ្លែងការណ៍​របស់​តំណាង​បរទេស​ទាំងនោះ មាន​ខ្លឹមសារ​ប្រហាក់ប្រហែលគ្នា គឺ​ជំរុញ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ចរចា​ឡើងវិញ ហើយ​ការចរចា​នេះ ត្រូវអនុវត្ត​អនុសាសន៍​របស់លោក សូរិយា ស៊ូ​ប៊ែ​រ​ឌី អ្នករាយការណ៍​ពិសេស អ​.​ស​.​ប ប្រចាំ​នៅ​កម្ពុជា​ដែល​លោក​បានផ្ដល់​អនុសាសន៍​ឲ្យ​កម្ពុជា កែទម្រង់​ប្រព័ន្ធ​រៀបចំ​ការបោះឆ្នោត មួយ​មាន​លក្ខណៈ​ឯករាជ្យ​ដោយមាន​សមាសភាព​គណ​បក្សនយោបាយ​ដែលជា​ប់ ឆ្នោត​ក្នុង​សភា ចូលរួម​ទទួលខុសត្រូវ ទាំង​ថ្នាក់លើ​ហូត​ដាក់​ថ្នាក់​ខេត្ត ។​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា មាន​សមាសភាព​ថ្នាក់​កំពូល គឺមាន ៧​រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​២​រូប​ទៀត មកពី​គណបក្ស​សមរង្ស៊ី​។ សម្រាប់​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ថ្នាក់​ខេត្ត មិនមាន​បញ្ជាក់ថា សមាសភាព​មកពី​ប្រភព​ណា​ច្បាស់លាស់​ទេ តែ​អ្នកសង្កេតការណ៍​ខាង​ការបោះឆ្នោត ដូចជា​អង្គការ​Comfrel និង​និ​ច​ហ្វិ​ច រកឃើញថា សមាសភាព​ថ្នាក់​ខេត្ត ច្រើនតែ​ជាម​ន្ត្រី មាន​និន្នាការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ អង្គការ​ទាំងពីរ​បាន​បន្តថា មន្ត្រី​រៀបចំ​ការបោះឆ្នោត​ថ្នាក់​ខេត្ត ជា​ក្រុម​មួយ​មាន​ឥទ្ធិពល​ទៅលើ​រចនាសម្ព័ន្ធ រៀបចំ​ការបោះឆ្នោត ថ្នាក់ឃុំ​និង​សង្កាត់​។អត្ថបទដកស្រង់ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ​ (VOD) ចុះ​ផ្សាយ​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៣៕