• CCHR សម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាសម្រាប់ សិទ្ធិមនុស្សដំបូងគេនៅកម្ពុជា

    • Issue Date 28-Nov-2013

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សម្ពោធ “​សិទ្ធិ​ហាប់​(Sithi Hub)” ដែលជា​មជ្ឈមណ្ឌល​បច្ចេក​វិទ្យា​សម្រាប់​សិទ្ធិមនុស្ស​ដំបូង​គេ​នៅ​កម្ពុជា ដើម្បី​ឲ្យ​អ្នកបង្កើត​បច្ចេកវិទ្យា​ថ្មីៗ និង​អ្នកតស៊ូ​មតិ​ផ្នែក​សិទ្ធិមនុស្ស ចែករំលែក​គំនិត ផ្លាស់ប្តូរ​ព័ត៌មាន និង​ចំណេះដឹង​គ្នា ក្នុងការ​លើកកម្ពស់​សិ​ទ្ធិ​មនុស្ស​។​​សេចក្តីថ្លែងការណ៍​រប​ស់​CCHR ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឲ្យ​ដឹងថា “​សិទ្ធិ​ហាប់​” ផ្តល់​កន្លែង​សម្រាប់​សមាជិក​សកម្ម​ប្រមាណ​១០០​នាក់ ជា​សិស្ស និស្សិត មន្ត្រី​សិទ្ធិមនុស្ស បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល និង​បុគ្គល​ផ្សេងទៀត ដែល​ចាប់អារម្មណ៍​វិស័យ​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា​(ICT) និង​សិទ្ធិមនុស្ស ឲ្យ​ធ្វើការ​រួមគ្នា ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការពារ​វិស័យ​សិទ្ធិមនុស្ស​។សេចក្តីថ្លែងការណ៍​បន្ត​ថា សមាជិក “​សិទ្ធិ​ហាប់​” នឹងមាន​ឱកាស​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ប្រចាំ​សប្តាហ៍ វេទិកា សិក្ខាសាលា ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​ថ្មីៗ​។​​សេចក្តីថ្លែងការណ៍​ឲ្យ​ដឹងថា “​សិទ្ធិ​ហាប់​” មាន​ទីតាំង​នៅផ្ទះ​លេខ​៦ ផ្លូវ​លេខ​២៦៤ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​បើកទ្វារ ៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ពី​ម៉ោង​៨:00​ព្រឹក ដល់​ម៉ោង​៥:៣០​ល្ងាច​។អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជា​ធ​ប​តេ​យ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៣៕