• កម្មករនៅតំបន់សេដ្ឋកិច្ចពិសេស ប្រមាណពីរម៉ឺន​នាក់​នៅក្រុងបាវិតបន្តធ្វើ បាតុកម្មជាថ្មីទៀត

    • Issue Date 24-Dec-2013

    កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​ខេត្តស្វាយរៀង ប្រមាណ​ពីរម៉ឺន​នាក់​បន្តធ្វើ បាតុកម្ម​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ទៀត ដើម្បី​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​គោល​នៅ​ឆ្នាំ​២០១៤​ឲ្យ​បាន​ដល់​១៦០​ដុល្លារ​ក្នុង​មួយខែ​។​​កម្ម​ការ​នី​នៅ​រោងចក្រ​កៅ​វ៉េ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​ឈ្មោះ ឡឹម សា​រ៉ុ​ម បាន ឲ្យ​ដឹងថា នៅ​ព្រឹក​នេះ​កម្មករ​ជាង​ពីរម៉ឺន​នាក់ នៅ​រោងចក្រ​ជាង​២០​ក្នុង​តំបន់​នោះ បាន​ហែ​ក្បួន​ធ្វើបាតុកម្ម​រយៈពេល​ខ្លី ហើយក៏​នាំគ្នា​សម្រាក​ត្រលប់​ទៅផ្ទះ​វិញ​បន្ទាប់ពី​មានការ​សម្រប សម្រួល​ពី​ថៅកែ​។​​កម្មករ​នៅ​រោងចក្រ​កៅ​វ៉េ​ម្នាក់​លោក​ព្រំ ឧ​ត្ត​ម ថ្លែងថា កម្មករ​ទាំងអស់​មិន​ចូល ធ្វើការ​វិញ​ទេ ប្រសិនបើ​មិន​ដំឡើង​ប្រាក់ខែ​ដូចដែល​ពួកគេ​ទាមទារ​នោះ​។​​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ចូលរួម​ធ្វើ បាតុកម្ម​ជា​កម្មករ​នៅ​ក្រុង​បាវិត​នេះដែរ​ហើយ​លោក​បាន​សន្យាថា បើ​បោះឆ្នោត​នៅពេលខាងមុខនេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​រដ្ឋាភិបាល​លោក នឹង​ដំឡើង​ប្រាក់​ឲ្យ​កម្មករ ឲ្យ​បាន​យ៉ាងតិច​១៦០​ដុល្លារ​។​​អត្ថបទដកស្រង់​ចេញ​ពីវិទ្យុសំលេងប្រជាធិបតេយ្យ​(VOD) ចុះថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៣