• CCHR បារម្ភ​ពី​ការអំពាវនាវ​របស់​ភា​គី​រោងចក្រ​ដែល​សុំ​ឲ្យ​ចាត់ការ​លើ​កូដកម្ម​

    • Issue Date 25-Dec-2013

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR)​សម្ដែង​ក្ដីបារម្ភ​ចំពោះ​ការអំពាវនាវ​របស់​ស​មា​គម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ ទៅលើ​កូដកម្ម​របស់​កម្មករ​ដែល​ភាគី​រោងចក្រ​ចាត់ទុកថា “​ខុសច្បាប់​”​នោះ​។​​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃទី​២៤ ខែធ្នូ​ឆ្នាំ​២០១៣​នេះ​(CCHR)​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​សេចក្ដីថ្លែងការណ៍​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​(GMAC)​ដែល​បានចេញ​ចេញផ្សាយ​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៣ ដោយ​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា មាន​ភាព​អត់ធ្មត់​ខ្លាំង ពេក​ក្នុងការ​ចាត់វិធានការ​ចំពោះ សហជីព​។ សេចក្ដីថ្លែងការណ៍​ដដែល​បន្ដថា ដោយ​ស្នើ​ឲ្យ​មាន​វិធានការ​មិនត្រូវ​អត់ឱន​លើ​កូដកម្ម​ខុសច្បាប់​នោះ នឹង​រឹតតែ​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​នៅក្នុង​វិស័យ​កាត់ដេរ​តែប៉ុណ្ណោះ​។​​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា យល់ថា ដោយ​មិន​គិត សំដៅលើ​កូដកម្ម​ស្របច្បាប់ វិធានការ​មិនត្រូវ​អត់ឱន​បែបនេះ នឹង​មិនអាច​ដោះស្រាយ​នូវ​មូលហេតុ ជា​ឬ​សគល់​សំខាន់​នៃ​វិវាទ ការងារ​ប៉ុណ្ណោះ​ទេ ហើយ​ទំនងជា​នឹង​ឈានដល់​កា​រប​ង្រា​ប​ដោយ​ហិង្សា​ថែមទៀត​ទៅលើ​កម្មករ និង​សមាជិក​ជីព​។​​អ្នកសម្របសំរួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់ CCHR លោក ឌុ​ច ពិសិដ្ឋ មានប្រសាសន៍ ថា​៖ «​វិវាទ​ការងារ ត្រូវតែ​ដោះស្រាយ​ដោយ​សន្ដិវិធី​។ ការប្រើប្រាស់​កំលាំង និង​វិធាន​ការមិន​អត់ឱន នឹង​នាំ​ឲ្យ ស្ថានភាព​កាន់ តែ​គ្រោះ ថ្នាក់​នៅក្នុង​វិស័យ​កាត់ដេរ​តែប៉ុណ្ណោះ​។ ការចេញ​សេចក្ដី ថ្លែងការណ៍​របស់ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បានត្រឹមតែ​ការបន្ថែម​សាំង​លើ​ភ្លើង​ប៉ុណ្ណោះ​។ ជា​ជំនួស​មកវិញ យើង​អំពាវនាវ​ដល់ សមាគម​រោងចក្រ កាត់ដេរ នៅ​កម្ពុជា​ធ្វើការ​សហការ​ជា​កម្មករ និង​សហជីព​នានា ដើម្បី​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​។ លោក​បន្តថា យើង​សូម​រលឹក​ដល់​រដ្ឋាភិបាល​ផងដែរ​ថា ដោយ​មិន​គិតពី​ភាពស្របច្បាប់​នៃ​កូដកម្ម រដ្ឋា​ភិល​ត្រូវតែ​គោរព សិទ្ធិសេរីភាព ក្នុងការ​បញ្ចេញមតិ និង​សិទ្ធិសេរីភាព​ខាង​ការបង្កើត​សមាគម​របស់​ពលរដ្ឋ​គ្រប់រូប ហើយ​មិនត្រូវ ឆ្លើយតប​ដោយ​ការប្រើប្រាស់​ហិង្សា​ប្រឆាំង​លើ​កូដ​ករ និង​បាតុករ​ដោយ​សន្តិវិធី​នោះទេ​»​។​​សេចក្ដីថ្លែងការណ៍​រប​ស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​(GMAC) អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បង្កើត​យន្ដកា​រ​ប្រកបដោយ​ប្រសិទ្ធិភាព​មួយ ដើម្បី​ការពារ​សិទ្ធិ​វិនិយោគិន ក្នុង​គោលបំណង​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ធំៗ​មក បណ្ដាក់​ទន់​កាន់តែច្រើន​នៅ​កម្ពុជា​។ សេចក្ដីថ្លែងការណ៍​បន្ដ​ថា ត្រូវតែ​អនុវត្ត​ច្បាប់​ឲ្យ​មា ន​ប្រសិទ្ធិភាព ដើម្បី​បញ្ចៀស​កូដកម្ម​ខុសច្បាប់ និង​ហិង្សា​៕​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៣៕​