• មនុស្ស​ប្រមាណ​១០​នាក់​ត្រូវបាន​ឃាត់ខ្លួន និង​មួយចំនួនទៀត​រងរបួស ក្នុងការ​ប៉ះទង្គិច​នៅមុខ​រោងចក្រ​យ៉ាក​ជី​ង​

    • Issue Date 02-Jan-2014

    យ៉ាងហោចណាស់ មនុស្ស​ជិត​១០​នាក់ ត្រូវបាន​ឃាត់ខ្លួន ក្នុងនោះ​មាន​មេដឹកនាំ​សមាគម​ម្នាក់ និង​មនុស្ស​ជាច្រើន​នាក់​ទៀត​រងរបួស នៅក្នុង​ការប៉ះទង្គិច​គ្នា​ជាមួយ​កម្លាំង​សមត្ថកិច្ច នៅមុខ​រោងចក្រ​​​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​មន្ត្រី​សហជីព ព្រមទាំង​កម្មករ​ប្រមាណ ១០​នាក់ បាន​រងរបួស​ក្បាល និង​ត្រូវបាន​ឃាត់ខ្លួន​ភ្លាមៗ ខណៈដែល​កម្មករ​រាប់ពាន់នាក់ និង​កងទ័ព​ឆ័​ត្រ​យោង ៩១១ ដែល​ដាក់​ការពារ​មុខ​រោងចក្រ​យ៉ាក​ជី​ង ប៉ះ​ពាក្យសម្តី និង​គប់​ដប​ទឹក​សុទ្ធ​ដាក់គ្នា បន្ទាប់មក​ឈានដល់​ការផ្ទុះ​ហិង្សា​ដាក់គ្នា​រយៈពេល​ខ្លី​។ក្នុង​ហេតុការណ៍​នេះ កម្មករ និង​ព្រះសង្ឃ ជាច្រើន​នាក់​/​អង្គ ក៏បាន​រងរបួស និង​ខ្លះទៀត​សន្លប់​ផងដែរ​។ មន្ត្រី​កងទ័ព​ឆ័​ត្រ​យោង​៩១១ ដែល​ដាក់​យាមកាម​នៅមុខ​រោងចក្រ​យ៉ាង​ជី​ង បាន​អះអាងថា កម្មករ​បាន​គប់​ដក​ទឹក​សុទ្ធ​ដាក់​កម្លាំង​សមត្ថកិច្ច​មុន និង​ប្រុង​កម្ទេច​ទ្វារ​រោងចក្រ ទើប​មានការ​បង្ក្រាប​នេះ​។ បន្ទាប់ពី​ផ្ទុះ​ហិង្សា​នេះ បេក្ខជន​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ស្ពឺ លោក នុត រំដួល ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​សាកសួរ​ព័ត៌មាន​។នៅ​ព្រឹក​មិញ​នេះដែរ តំណាង​កម្មករ​បីនាក់ ក៏​ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន​ផងដែរ នៅពេលដែល​ពួកគេ​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម ទាមទារ​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​ក្នុង​មួយខែ​។ បើតាម​មន្ត្រី​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា តំណាង​កម្មករ​ទាំងបី​រូបនោះ ត្រូវបាន​បញ្ជូន​ទៅកាន់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ហើយ នៅ​ម៉ោង​ប្រមាណ​១១​ព្រឹក​នេះ​។ការផ្ទុះ​កូដកម្ម និង​ហិង្សា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ បាន​ធ្វើឡើង​ជាថ្មីទៀត បន្ទាប់ពី​កម្មករ​និង​សហជីព បាន​ផ្អាក​ការតវ៉ា​មួយថ្ងៃ កាលពី​ថ្ងៃ​ម្សិលមិញ​។ កម្មករ​និង​សហជីព​មួយចំនួន បាន​បន្ត​ការតវ៉ា​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​រហូតដល់ ១៦០​ដុល្លារ បន្ទាប់ពី​ពួកគេ​មិន​ទទួលយក​ការបន្ថែម​ប្រាក់​ឈ្នួល ២០​ដុល្លារ លើ​ប្រាក់​ឈ្នួល​ចំនួន​៨០​ដុល្លារ កាលពី​ឆ្នាំ​២០១៣៕សូម​ស្តាប់​សំឡេង​នៅ​ខាងលើ ដែលជា​សេចក្តី​រាយ​កាណ៍ លោក អត្តបទដកស្រង់ពីវិទ្យុសំលេងប្រជាធិបតេយ្យ VOD ចុះផ្សាយថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤