• លោក សម រង្ស៊ី គំរាម​ផ្ទុះ​ការតវ៉ា​ទូទាំងប្រទេស ប្រសិនបើ​មេដឹកនាំ​សហជីព​ណាមួយ​ត្រូវបាន​ចាប់ខ្លួន​

    • Issue Date 02-Jan-2014

    លោក សម រង្ស៊ី គំរាម​ផ្ទុះ​ការតវ៉ា​ទូទាំងប្រទេស ប្រសិនបើ​មេដឹកនាំ​សហជីព​ណាមួយ​ត្រូវបាន​ចាប់ខ្លួន ប្រធាន​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា គំរាមថា នឹងមាន​ការផ្ទុះ​ការតវ៉ា​ទូទាំងប្រទេស ប្រសិនបើ​មេដឹកនាំ​សហជីព​ណាមួយ​ត្រូវបាន​ចាប់ខ្លួន ក្នុង ករណី​ជួយ​ការពារ​ផលប្រយោជន៍​កម្មករ​ក្នុង​តវ៉ា​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​ការងារ ១៦០​ដុល្លារ​អាមេរិក​។​​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើការ​ព្រមាន​ដូចនេះ នៅក្នុង​ឱកាសលោក​ថ្លែង​សារ​នយោបាយ ទៅកាន់​អ្នកគាំទ្រ​លោក​ជាច្រើន​ពាន់​នាក់ ដែល​មក​ប្រមូលផ្ដុំ​ស្ដាប់​លោក នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​យប់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៤​។​​លោក សម រង្ស៊ី បាន​បញ្ជាក់ថា ការចាប់ខ្លួន​មេដឹកនាំ​សហជីព គឺជា​ការធ្វើ​ឲ្យ​កម្មករ​មាន​កំហឹង ហើយ​បើ​កម្មករ​មាន​កំហឹង ពួកគាត់​នឹង​ចេញ​ធ្វើ​ការតវ៉ា​ជួយ​មេដឹកនាំ​របស់ខ្លួន គឺជា​គ្រោះថ្នាក់ លើ​វិស័យ​ការងារ​រោងចក្រ​នៅ​កម្ពុជា​។ អត្តបទដកស្រង់ពីវិទ្យុសំលេងប្រជាធិបតេយ្យ VOD ចុះផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤