-
ស្ត្រីបឹងកក់៥នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅព្រឹកថ្ងៃចន្ទនេះ
- Issue Date 06-Jan-2014
សមត្ថកិច្ច បានចាប់ខ្លួនប្រជាសហគន៍បឹងកក់៥នាក់ នៅព្រឹកថ្ងៃចន្ទនេះ នៅពេលដែលអ្នកទាំងនោះទៅប្រមូលផ្តុំនៅមុខស្ថានទូតបារាំងប្រចាំរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះ លែងសកម្មជនសិទ្ធិមនុស្ស។សកម្មជនដីធ្លីទាំង៥នាក់នោះ រួមមាន អ្នកស្រី ទេព វន្នី អ្នកស្រី យ៉ោម បុប្ផា អ្នកស្រី បូឆវី អ្នកស្រី ផាន់ ឈុនរ៉េត និងអ្នកស្រី សុង ស្រីលាភ។ពេលនេះ មិនទាន់ដឹងថា អ្នកទាំង៥នាក់នោះ ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅទីណានៅឡើយទេ។នៅដើមឆ្នាំ២០១៤នេះ យ៉ាងហោចណាស់ កម្មករ៥នាក់ បានស្លាប់ រីឯសកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លីជាង២០នាក់ត្រូវចាប់ឃុំខ្លួនដោយសារពួកគេតវ៉ា៕ អត្តបទដកស្រង់ពីវិទ្យុសំលេងប្រជាធិបតេយ្យ VOD ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤។