• សមត្ថកិច្ច បំបែក​ការប្រមូលផ្តុំរ​ប​ស់កម្មករ និង​ប្រជា​សហគមន៍ នៅមុខ​វត្ត​ឧណ្ណាលោម​

    • Issue Date 20-Jan-2014

    សមត្ថកិច្ច​រាប់សិប​នាក់ បំបែក​ការប្រមូលផ្តុំរ​ប​ស់កម្មករ និង​ប្រជា​សហគមន៍​នៅមុខ​វត្ត​ឧណ្ណាលោម នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ ខណៈ​ពួកគេ​មានបំណង​ជួបជុំ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​កម្មករ មន្ត្រី​សហជីព​២៣​នាក់ និង ទាមទារ​ដំឡើង​ប្រាក់​ឈ្នូ​ល​។​​តាម​គម្រោង​កម្មករ ប្រជា​សហគមន៍​ដែល​រងគ្រោះ រួមជាមួយ​សមាគមន៍​អ្នករត់ម៉ូតូឌុប ប្រមាណ​២០០​នាក់ ជួបជុំគ្នា​នៅមុខ​វត្ត​ឧណ្ណា លោម ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​ដោះលែង កម្មករ មន្ត្រី​សហជីព ២៣​នាក់ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង​។ ចំណុច​មួយទៀត​នៃ​ការប្រមូលផ្តុំ​នេះ ពួកគេ​ក៏​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល ដើម្បី​ឲ្យ​កម្មករ​អាច​រស់​នៅបាន​សមរម្យ​ផង ដែរ​។​​រហូតដល់​ម៉ោងជាង​៤​នេះ តំណាង​សហគមន៍​នៅតែ​បន្ត​គម្រោង​រៀបចំ​ការប្រមូលផ្តុំ តែ​មិនមាន​ព័ត៌មាន​ពី​ការប៉ះទង្គិច​គ្នា​ធ្ងន់ធ្ងរ​ទេ​។ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី១៩ ខែមករា​ ឆ្នាំ២០១៤។