• ក្រុមអ្នកកាសែត​នៅ​តំបន់​ជាយដែន​ខ្មែរ​ថៃ​បារម្ភ​ពី​សុវត្ថិភាព​បន្ទាប់​រង​ការ​គំរាម​ផ្ទួនៗ​

    • Issue Date 17-Feb-2014

    ទ្វារ​ទីស្នាក់ការ​សមាគម​។ សកម្មភាព​នេះ កើតមានឡើង​ក្រោយ​ពួកគេ​បាន​សរសេរ​អត្ថបទ​ព័ត៌មានចុះផ្សាយ​ពី​ការបើក​ល្បែងស៊ីសង​ខុសច្បាប់​របស់​មន្ត្រី​កង​រាជ​អាវុធ​នោះ​រួចមក​។​​ក្រុម​អ្នកសារព័ត៌មាន​តំបន់​ជាយដែន​ខ្មែរ​-​ថៃ សម្ដែង​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​បាន​អំពាវនាវ​សុំ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍ ក្រោយពី​ម្ចាស់​បន​ល្បែង​ខុសច្បាប់​មួយ​នៅ​ក្រុង​ប៉ោយប៉ែត បាន​គំរាមកំហែង​ផ្ទួនៗ​គ្នា​ទៅលើ​អ្នកកាសែត​។​​ប្រធាន​សមាគម​ការពា​រ​អ្នកសារព័ត៌មាន​ជាយដែន លោក ពេជ្រ សុវណ្ណ​រ៉ា ថ្លែង​នៅ​ថ្ងៃទី​១៥ កុម្ភៈ ថា បុគ្គល​ឈ្មោះ អ៊ឹង ឈី ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រៅពី​ធ្វើ​សកម្មភាព​គំរាម​ទៅលើ​អ្នកកាសែត ហើយ​ទៅ​វាយបំផ្លាញ​ទ្វារ​ទីស្នាក់ការ​អ្នកកាសែត​ទាំងយប់​ថែមទៀត​។​​លោក​ថា កាលពី​ព្រឹក​ថ្ងៃទី​១២ លោក អ៊ឹង ឈី បាន​ចាប់​ក្របួច​កអាវ​អ្នកកាសែត​មនសិការ​ខ្មែរ​ម្នាក់​ចេញពី​ក្នុង​រថយន្ត និង​នៅ​យប់​ថ្ងៃទី​១៣ ខែកុម្ភៈ បុគ្គល​ដដែល​នេះ​បាន​ជិះ​រថយន្ត​ធុន​ទំនើប ទៅ​ទាញ​បំផ្លាញ​ទ្វារ​ទីស្នាក់ការ​សមាគម​ការ​ពារ​អ្នកសារព័ត៌មាន​ជាយដែន បណ្ដាល​ឲ្យ​ខូចខាត​ថែមទៀត​៖ «​ក្របួច​កអាវ លោក អ៊ុង ថាប់​រាំង ហើយ​បន្ទាប់មក មករក​រឿង​អ្នកសារព័ត៌មាន​ដល់ទី​ស្នាក់ការ​។ហើយ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ វា​ទាញ​ទ្វារ​រុង​រ៉ាវៗ ផ្អើល​គេ​អ្នកភូមិ​ជិតខាង គេ​ស្មានថា​ជនពាល​ណា​មករក​ធ្វើឃាត​អ្នកកាសែត​ហើយ ទ្វារ​ចាក់សោ អត់​មាន​អ្នក​ដេក​ផង យើង​ដេក​ផ្ទះ​គ្រប់គ្នា ដាច់​ត្រចៀកទ្វារ​អស់​មួយ អា​មួយ​ដាច់ អា​មួយ​ប្រេះ​។វាគំរាមកំហែង​លើ​សិទ្ធិសេរីភាព​លើ​អ្នកសារព័ត៌មាន​។ អ៊ឹង ឈី មក​មិនដឹង​ប៉ុន្មាន​នាក់​ទេ ប៉ុន្តែ​បើកឡាន​ធុន​ទំនើប​ពណ៌​ស​ហ្នឹង​តម្លៃ​ជិត ១០​ម៉ឺន​ដុល្លារ អ្នកមាន​លុយ និង​ជាម​ន្ត្រី​ប៉េ​អិ​ម​ម្នាក់​តែ​អន់​ចរិត​»​។​​ការគំរាមកំហែង និង​ការ​វាយបំផ្លាញ​ទ្វារ​ទីស្នាក់ការ​សមាគម​អ្នកកាសែត​នេះ កើតមាន​ឡើងជា​បន្តបន្ទាប់ ក្រោយ​អ្នកសារព័ត៌មាន​បាន​ស​រ​សេរ​អត្ថបទ​មួយ​ចុះផ្សាយ​ពី​សកម្មភាព​បើក​បន​ល្បែងស៊ីសង​ខុសច្បាប់ នៅផ្ទះ​របស់ លោក អ៊ឹង ឈី មិនមាន​សមត្ថកិច្ច​ណា​ហ៊ាន​ចុះបង្ក្រាប​នោះឡើយ​។​​លោក អ៊ុង ថាប់​រាំង ជា​ភ្នាក់ងារ​សារព័ត៌មាន​កាសែត​មន​សិ​ការ​ខ្មែរ​។កាលពី​ថ្ងៃទី​១២ កុម្ភៈ ក៏ត្រូវ​ឈ្មោះ អ៊ឹង ឈី បើករថយន្ត​កាក់​ពីមុខ ហើយ​ចុះទៅ​ចាប់​ក្របួច​កអាវ​ចេញពី​ក្នុង​រថយន្ត និង​ប្រើ​ពាក្យសម្ដី​គំរាមកំហែង​ថែមទៀត​។​​ភ្នាក់ងារ​សារព័ត៌មាន​មនសិការ​ខ្មែរ គ្រោង​ប្ដឹង​ករណីនេះ​ទៅ​តុលាការខេត្ត​បន្ទាយមានជ័យ នៅ​ដើម​សប្ដាហ៍​ក្រោយនេះ​។ ទោះ​យ៉ាងនេះ​ក្ដី អ្នកកាសែត​ទាំង​នោះបាន​សម្ដែង​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ហើយ​បាន​អំពាវនាវ​សុំ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជួយ​ការពារ​ដល់​សុវត្ថិភាព​របស់​ពួកគេ​។​រោង​ប្ដឹង​ករណីនេះ​ទៅ​តុលាការខេត្ត​បន្ទាយមានជ័យ នៅ​ដើម​សប្ដាហ៍​ក្រោយនេះ​។ ទោះ​យ៉ាងនេះ​ក្ដី អ្នកកាសែត​ទាំង​នោះបាន​សម្ដែង​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ហើយ​បាន​អំពាវនាវ​សុំ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជួយ​ការពារ​ដល់​សុវត្ថិភាព​របស់​ពួកគេ​។​​លោក​ឧត្ដមសេនីយ៍ ខេង ស៊ុំ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់ថា លោក​នឹង​អន្តរាគមន៍​លើ​ករណីនេះ​ទៅ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដើម្បី​ពិនិត្យមើល និង​ដោះស្រាយ​បញ្ហា​៖ «​ចាំ​ខ្ញុំ​ប្រាប់​ទៅ​មេបញ្ជាការ​កងរាជអាវុធហត្ថ ឲ្យ​គាត់​អន្តរាគមន៍ ឲ្យ​គាត់​ជួយ​ចាត់ចែង​បញ្ហា​ហ្នឹង​ឲ្យ​បានល្អ​»​។​​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក ឱ បូ​រិ​ន កាលពី​ថ្ងៃទី​១៤ កុម្ភៈ បាន​បដិសេធថា ឈ្មោះ អ៊ឹង ឈី ពុំមែន​មន្ត្រី​កងរាជអាវុធហត្ថ​នៅក្នុង​អង្គភាព​ខេត្តបន្ទាយមានជ័យ នោះឡើយ​។​ ​ទាក់ទិន​បុគ្គល​ឈ្មោះ អ៊ឹង ឈី គំរាម​ទៅលើ​អ្នកកាសែត​ផ្ទួនៗ​គ្នា​នេះ លោក គោ ស៊ុំ សារឿ​ត ជា​អភិបាលខេត្ត​បន្ទាយមានជ័យ ថ្លែងថា ករណី​គំរាម​ទៅលើ​អ្នកកាសែត​នេះ ជា​អំពើ​ខុសច្បាប់​៖ «​បើសិន​មាន​ករណី​ហ្នឹង វា​ជាការ​ខុសច្បាប់​ហើយ មាន​សិទ្ធិ​ណា​ទៅ​ចាប់ទាញ​កអាវ​គេ មាន​សិទ្ធិ​ណា​ទៅ​ទាញ​ទ្វារផ្ទះ​គេ​។អាហ្នឹង​ជាការ​ខុស ច្បាប់ ប៉ុន្តែ​ថា កម្រិត​ប៉ុណ្ណា ច្បាប់​គេ​មានចែង យើង​មិនអាច​ថា ថ្កោលទោស​កាត់ទោស​អី​កើត អាហ្នឹង​មានតែ​តុលាការ តែបើ​អត់​មាន​បង្ក​របួសស្នាម​អី​ទេ អាហ្នឹង​ខ្ញុំ​គិតថា ប្រហែលជា​ទោស​រដ្ឋប្បវេណី អាច​សម្របសម្រួល​គ្នា​បាន​»​។​​ពាក់ព័ន្ធ​ទៅ​ការបើក​បន​ល្បែងស៊ីសង​នៅ​លំនៅឋាន​របស់ លោក អ៊ឹង ឈី និង​ករណី​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ម្នាក់ទៀត បើក​កន្លែង​ចាក់បាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នៅក្នុង​ខេត្តបន្ទាយមានជ័យនោះ លោក​បាន​ប្រាប់​ទៅ​ឲ្យ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ឲ្យ​មាន​វិធានការ​ទប់ស្កាត់​។​​កន្លងទៅនេះ មិនមែន​មានតែ​ក្រុមអ្នកកាសែត​ទេ​ដែល​សរសេរ​អត្ថបទ​ចុះផ្សាយ​ពី​សកម្មភាព​បើក​បន​ល្បែងស៊ីសង​ខុសច្បាប់ នៅ​ក្រុង​ប៉ោយប៉ែត សូម្បីតែ​ប្រជាពលរដ្ឋ​ក៏បាន​លើកឡើង​ពី​បញ្ហា​នេះដែរ​។ អ្នក​ទៅលេង​ល្បែងស៊ីសង​នៅ​លំនៅឋាន​របស់ លោក អ៊ឹង ឈី គឺមាន​តាំងពី​មន្ត្រី​សាលាក្រុង​ប៉ោយប៉ែត និង​មន្ត្រី​កងកម្លាំង​សមត្ថកិច្ច បូករួម​ទាំង​ក្រុម​អ្នករកស៊ី​មាន​លុយកាក់​ជាច្រើន​នាក់​ផ្សេងទៀត​៕ដកស្រង់ចេញពីវិទ្យុអាស៊ីសេរី (RFA) ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤។