-
អង្គការ សហគមន៍ប្រមាណ១០ប្រមូលផ្តុំមុខតុលាការកំពូលនៅព្រឹកនេះអង្គការ សហគមន៍ប្រមាណ១០ប្រមូលផ្តុំមុខតុលាការកំពូលនៅព្រឹកនេះ
- Issue Date 25-Feb-2014
អ្នកមានជម្លោះដីធ្លីនៅរាជធានីភ្នំពេញ អង្គការ និងសហគមន៍ ប្រមាណ១០នៅព្រឹកនេះ ដែលមានគ្នាប្រមាណ១០០នាក់ប្រមូលផ្តុំនៅមុខតុលាការកំពូល ដើម្បីទាមទារឲ្យតុលាការខ្ពស់បំផុតមួយនេះ និងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ដោះលែងអ្នកជាប់ឃុំ២១នាក់នៅពន្ធនា គារត្រពាំងផ្លុង។សមាគម អង្គការសហគមន៍ទាំងនោះរួមមាន ប្រជាសហគមន៍បឹងកក់ អតីតអ្នកភូមិបឹងកក់ បុរីកីឡា សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បណ្តាញព្រះសង្ឃឯករាជ្យ និងផ្ទះសាមគ្គីជាដើម។ អ្នកដែលចូលរួមតវ៉ាទាំងនោះធ្វើសេចក្តីថ្លែងការណ៍ នៅមុខតុលាការ និងស្ថាប័នពាក់ព័ន្ធ សម្រេចឲ្យអ្នកជាប់ឃុំ២១នាក់នៅក្រៅឃុំ និង ទម្លាក់បទចោទលើអ្នកទាំងនោះ។កាលពីថ្ងៃទី ១១ ខែ កុម្ភៈ ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង បានសម្រេចតម្កល់សេចក្តីសម្រេចរបស់តុលាការសាលាដំបូង ដោយបដិសេធបណ្តឹងសុំនៅក្រៅឃុំ របស់អ្នកជាប់ឃុំទាំង២១នាក់ ដែលត្រូវបានអាជ្ញាធរបានចាប់ខ្លួន នៅមុខរោងចក្រយ៉ាកជីង និងផ្លូវវ៉េងស្រង កាលពីថ្ងៃទី០២ និងទី០៣ ខែមករា ដោយលើកហេតុផលថា ការដោះលែងនៅពេលនេះ អាចនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ដំណើរការសវនការ និងដោយសារសំណុំរឿងនេះ កំពុងស្ថិតក្នុងនីតិវិធីស៊ើបអង្កេតនៅឡើយ៕ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤។