-
យុវជនចលនា មហានគរ ស្លៀកពាក់ ស ៧នាក់ ត្រូវសមត្ថកិច្ច និងអាជ្ញាធរ ប៉ុស្ដិ៍បឹង ព្រលិត ឃាត់ ខ្លួនពេលដើរតាមផ្លូវ
- Issue Date 26-Feb-2014
ក្រុមយុវជន ស្លៀកពាក់ស ៧ នាក់ ដែលអះអាងថា ជាក្រុមចលនាមហា នគរ ត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរសង្កាត់ បឹងព្រលិត ខណ្ឌ៧មករា ឃាត់ខ្លួនយកទៅ ធ្វើការអប់រំ និងធ្វើកិច្ចសន្យា ខណៈដែលពួក គេទាំង៧នាក់ ដើរដង្ហែតាមដងផ្លូវ នាព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ ។យុវជនស្លៀកពាក់ស ដូចដូនជី តាជី ទាំង ៧នាក់ ក្នុងនោះស្រីពីរនាក់ បាននាំគ្នាដើរ ហែក្បួន ចេញពីវត្ដសន្សំកុសល ក្នុងសង្កាត់ បឹងទំពុន ខណ្ឌមានជ័យ ឆ្ពោះទៅម្ដុំរង្វង់វត្ដ សំពៅមាស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ហើយក៏ត្រូវឃាត់ខ្លួននៅទីនោះ ។ក្រុមយុវជនទាំងនេះ បានអះអាងថា មូលហេតុដែលពួកគេស្លៀកពាក់ស ដើរហែ ក្បួនតាមផ្លូវ ដោយសារតែថ្ងៃនេះ ជាថ្ងៃ សីល គឺពួកគេមានបំណងបួងសួង សុំសន្ដិសុខ តាមបែបព្រះពុទ្ធសាសនា។ចៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា លោកស្រី កែវ មន្ថាបានឱ្យដឹងថា យុវជន ទាំង៧នាក់ ដែលពួកគេអះអាងថា ជាក្រុម យុវជនចលនាមហានគរ មិននៅខាងគណបក្សនយោបាយណានោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួន ហើយនាំយកមកសង្កាត់បឹងព្រលិត ធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាព ដោយសារតែពួកគេមិនមានច្បាប់អនុញ្ញាត ពីអាជ្ញាធររាជធានីភ្នំពេញ ចំពោះការដង្ហែ ក្បួននេះ ។លោកស្រី ចៅសង្កាត់បានបន្ដថា ក្រោយ ពីឃាត់ខ្លួនពួកគេឱ្យធ្វើសន្យារួចមក អាជ្ញាធរ បានអនុញ្ញាតឱ្យពួកគេ ត្រឡប់ទៅ វិញ នាព្រឹកថ្ងៃដដែលនេះ។ ដកស្រង់ចេញពីកាសែតដើមអម្ពិលចុះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៤។