-
CCHR ស្វាគមន៍ការដោះលែងអ្នកទាំង២៥ តែថោ្កលទោសចំពោះការផ្តន្ទាទោស
- Issue Date 03-Jun-2014
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) នៅថ្ងៃសុក្រនេះថ្កោលទោសចំពោះការផ្តន្ទាទោសលើលោក វន់ ពៅ និងមនុស្ស២៤នាក់ផ្សេងទៀត ដោយលើកឡើងថាតុលាការកង្វះភ័ស្តុតាងក្នុងការដាក់ទោសអ្នកទាំង២៥។សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ សម្រេចដោះលែងលោក វន់ ពៅ និងអ្នកទាំង២២ផ្សេងទៀតដែលបានជាប់ពន្ធនាគារជិត៥ខែមកហើយ តាមរយៈការកាត់តម្រឹមទោសត្រឹមថ្ងៃទី៣០ខែឧសភានេះ។ តុលាការ ក៏ប្រកាសព្យួរទោសយុវជនពីរនាក់ទៀតដែលជាប់ពាក់ព័ន្ធនឹងហិង្សានៅផ្លូវវ៉េងស្រេង។សេចក្តីប្រកាសរបស់ CCHR ឲ្យដឹងថា មជ្ឈមណ្ឌលស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានដោះលែងអ្នកទាំង២៥ តាមរយៈការព្យួរទោស តែថ្កោលទោសយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចរបស់ចៅក្រម ដែលផ្តន្ទាទោសអ្នកទាំងនោះ បើទោះជាមិនមានភ័ស្តុតាងគ្រប់គ្រាន់។សេចក្តីប្រកាសបន្តថា តាមការប្រកាសសាលក្រម លោក វន់ ពៅ (ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ) លោក ច័ន្ទ ពុទ្ធិស័ក្ត (អ្នកដឹកនាំសហគមន៍បឹងកក់) និងលោក សុគន្ធ សម្បត្តិពិសិដ្ឋ(បុគ្គលិកមណ្ឌលសម្រាប់សិទិ្ធកម្មករកម្ពុជា) ត្រូវបានផ្តន្ទាទោសចំនួន៤ឆ្នាំកន្លះ។ ចំណែក លោក ថេង សាវឿន (អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា) ត្រូវបានផ្តន្ទាទោសចំនួន៤ឆ្នាំ។ចំណែកជនជាប់ចោទ៦នាក់ទៀត ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២ខែមករានៅមុខរោងចក្រយ៉ាកជីង ត្រូវផ្តន្ទាទោសចន្លោះពី២ទៅ៣ឆ្នាំ។ ចំណែក១៣នាក់ទៀតដែលចាប់ខ្លួននៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ត្រូវផ្តន្ទាទោស៤ឆ្នាំ។CCHR អំពាវនាវឲ្យរាជរដ្ឋាភិបាល បញ្ឈប់រាល់ការបំពាន ពិសេសការបំពានតាមផ្លូវតុលាការប្រឆាំងអ្នកការពារសិទ្ធិមនុស្ស និងសំឡេងជំទាស់នៅកម្ពុជា ដោយចាត់ទុកសាលក្រមបង្ហាញពីការង្វះភាពឯករាជ្យរបស់តុលាការនៅកម្ពុជា ដែលនឹងអាចទទួលរការគំរាមកំហែងទៅថ្ងៃខាងមុខទៀត។ជនជាប់ចោទទាំង២៣នាក់ ក្នុងនោះមានលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកចាន់ ពុទ្ធិស័ក្ក សកម្មជនដីធ្លីនៅតំបន់បឹងកក់ និងលោកថេង សាវឿង អ្នកសម្របសម្រួលអង្គការបណ្តាញកសិករ បានរងនូវការចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ ពួកគេត្រូវបានចាប់ខ្លួននៅមុខរោងចក្រយ៉ាកជីង និងមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង កាលពីថ្ងៃទី០២ និងទី០៣ ខែមករា នៅពេលដែលចូលរួមការតវ៉ារបស់កម្មករទាមទារប្រាក់ឈ្នួលគោល ១៦០ដុល្លារក្នុងមួយខែ៕ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤។