-
ប៉ូលិសតាមចាប់តំណាងរាស្ត្របក្សសង្គ្រោះជាតិម្នាក់ទៀតបន្ទាប់ពីចាប់៤នាក់រួចមក
- Issue Date 16-Jul-2014
អំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យផ្ទុះឡើង១ស្របក់ធំនាព្រឹកថ្ងៃទី១៥ ខែកក្កដា នៅពេលដែលអ្នកតំណាងរាស្ត្របក្សប្រឆាំង ព្យាយាមរំដោះទីលាននេះពីការហ៊ុមព័ទ្ធដោយសំណាញ់របងលួសបន្លារបស់អាជ្ញាធររដ្ឋាភិបាល។ អំពើហិង្សានោះ បានបណ្ដាលឲ្យក្រុមសន្តិសុខសាលារាជធានីភ្នំពេញ និងសកម្មជនគាំទ្របក្សប្រឆាំងរាប់សិបនាក់រងរបួសធ្ងន់ស្រាលទាំងសងខាង។