-
អតីតអ្នកបឹងកក់ប្រមាណ៣០នាក់ត្រូវសមត្ថកិច្ចរារាំងមិនឲ្យតវ៉ានៅមុខទូតសិង្ហបុរី
- Issue Date 27-Aug-2014
អតីតអ្នកភូមិបឹងកក់ប្រមាណ ៣០នាក់ ត្រូវសមត្ថកិច្ចរារាំងមិនឲ្យតវ៉ានៅមុខស្ថានទូតសិង្ហបុរី (Singapore) នៅព្រឹកថ្ងៃទី២៧ សីហា និងមានការប្រតាយប្រតប់គ្នា នៅតាមបណ្ដោយផ្លូវព្រះនរោត្តម ជិតវិមានឯករាជ្យ។ការតវ៉ារបស់អតីតអ្នកភូមិបឹងកក់នេះ ដើម្បីទាមទារឲ្យស្ថានទូតសិង្ហបុរី ឆ្លើយតបពីដំណោះស្រាយជាមួយក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ (HLH) ដែលទិញដីតំបន់បឹងកក់ ពីក្រុមហ៊ុនស៊ូកាគូ (Shukaku) របស់លោក ឡៅ ម៉េងឃីន។ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៤។