• ព្រះសង្ឃ​មួយអង្គ​រងរបួស​ពេល​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​នៅ​ជិត​ទីស្តីការគណៈរដ្ឋមន្ត្រី​

    • Issue Date 17-Oct-2014

    ព្រះសង្ឃ​មួយអង្គ​ដែល​ចូលរួម​ហែ​ក្បួន​ជាមួយ​បាតុករ​ជាង​១០០​នាក់ ដើម្បី​ប្រឆាំង​ជនអន្តោប្រវេសន៍​មកពី​អូស្ត្រាលី នៅ​ព្រឹក​នេះ​បាន​រងរបួស​នៅ​ជិត​ទីស្តីការគណៈរដ្ឋមន្ត្រី ពេល​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​។​​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាតុករ​ជាង​១០០​អង្គ​នាក់ បាន​ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី បន្ទាប់ពី​ដាក់​នៅ​ស្ថានទូត​អាមេរិក​រួច​។ ក្នុង​ខ្លឹមសារ​ញត្តិ​បាតុករ​ទាមទារ​ឲ្យ​អូស្ត្រាលី​គោរព​សិទ្ធិ​ជនភៀសខ្លួន និង​ប្រឆាំង​ការបញ្ជូន​ជនភៀសខ្លួន​ចូលក្នុង​ទឹកដី​កម្ពុជា​។ ពេល​ហែ​ក្បួន​ដល់​ជិត​ទីស្តីការគណៈរដ្ឋមន្ត្រី​ក៏មាន​សមត្ថកិច្ច​រាប់សិប នាក់​ចេញមុខ​រារាំង ពេលនោះ​ក៏មាន​ការប៉ះទង្គិច​ក្នុង​រយៈពេល​ខ្លី​មួយ បណ្តាល​ឲ្យ​ព្រះសង្ឃ​មួយអង្គ​រងរបួស​។​​ព្រះ​តេជគុណ ស៊ិន សុ​វណ្ឌី គង់នៅ​វត្ត​ប្រយូ​ង្ស​មាន​ថេរ​ដីកា​ថា ព្រះអង្គ​ត្រូវ​សមត្ថកិច្ច​ឆក់ និង​វាយ​មួយ​ដៃ​ចំ​ព្រះភ័ក្ត្រ​(​មុខ​)​។​​ក្នុងចំណោម​បាតុករ​ជាង​១០០​នាក់​នោះ មាន​ព្រះសង្ឃ​ប្រមាណ​១០​អង្គ​ចូលរួម​ហែ​ក្បួន​ដែរ​។​​ទោះយ៉ាងណា​ក្រោយ​ការ​ប៉ះគ្នា​ក្នុង​រយៈពេល​ខ្លី​នេះ មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​បានចេញ​ទទួល​ញត្តិ ហើយ​ក្បួន​របស់​បាតុករ​បាន​ហែ​ចេញ​សំដៅយក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត អូស្ត្រាលី​ប្រចាំរាជធានី​ភ្នំពេញ​បន្តទៀត​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤។