-
អ្នកមានជម្លោះដីធ្លីរបួសធ្ងន់ និងស្រាល ក្រោយការបង្ក្រាប
- Issue Date 20-Oct-2014
សមត្ថកិច្ចរាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទនេះ ចាប់ផ្តើមបង្ក្រាបអ្នកមានជម្លោះដីធ្លីខេត្តព្រះវិហារដែលតវ៉ាសុំ អន្តរាគមន៍ពីនាយករដ្ឋមន្ត្រី បណ្តាលឲ្យមនុស្សមួយចំនួនរងរបួសធ្ងន់ និងស្រាល។នៅព្រឹក ថ្ងៃចន្ទនេះ ប្រជាពលរដ្ឋមានទំនាស់ដីធ្លីមកពីខេត្តព្រះវិហារប្រមាណ២០០នាក់ បានដើរហែញត្តិនៅក្នុងរាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយបញ្ហាដីធ្លីរបស់ខ្លួន។ប្រជាពលរដ្ឋមានបំណង សុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថានទូតនានានៅក្នុងប្រទេសកម្ពុជាក្នុងការជំរុញឲ្យមានការចេញ ប្លង់កម្មសិទ្ធិជូនពួកគាត់។ការតវ៉ារហូតមកដល់ រសៀលនេះ សមត្ថកិច្ចរាប់សិបនាក់បានបង្ក្រាបការប្រមូលផ្តុំនៅក្បែរផ្ទះ នាយករដ្ឋមន្ត្រី បណ្តាលឲ្យមនុស្សរបួសបែកក្បាល និងខូចខាតរម៉កកង់បី។មន្ត្រីអង្គការលីកាដូ លោក អំ សំអាត ដែលបានតាមដានការប៉ះទង្គិចនេះ មានប្រសាសន៍ថា រហូតមកដល់ពេលនេះ មនុស្សប្រមាណ១០នាក់ រងរបួសធ្ងន់ និងស្រាល ដោយអ្នកខ្លះបែកក្បាល។ លោកថាអ្នកទាំងនោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយ៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤។