• អាជ្ញាធរ​ខេត្ដ​តាកែវ រារាំង​ក្បួន​ធម្ម​យាត្រា​ដើម្បី​សិទ្ធិមនុស្ស​​

    • Issue Date 05-Dec-2014

    អាជ្ញាធរ​ខេត្ដ​តាកែវ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​រារាំង​ប្រជាពលរដ្ឋ និង​ព្រះ​សង្ឈ​មិន​ឲ្យ​ដើ​រហែ​ក្បួន​ធម្ម​យាត្រា​មក​រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ ដែល​នឹង​ឈាន​មកដល់​នៅពេល​ខាងមុខ ។​​ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា​សាខា​ខេត្ដ​តាកែវ​លោក ញ៉ិល ភាព បានឲ្យ​VOD​ដឹងថា កង​សមត្ថកិច្ច​ខេត្ត​បាន​រារាំង​ការដើ​រហែ​ក្បួន​របស់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ នៅ​ព្រឹក​នេះ ដោយ​អះអាង​ថា មិន​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ ។ លោក​ថា កាល​ពី​ម្សិលមិញ លោក​បាន​ជួបប្រជុំ​ជាមួយ​អភិបាលរង​ខេត្តតាកែវ ដោយ​អភិបាលរង​ខេត្ដ​រូបនោះ​មិន​អនុញ្ញាត ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ធម្ម​យាត្រា​គោរព​សិទ្ធិមនុស្ស ១០ ធ្នូ​ដាច់ខាត ព្រោះ​គ្មាន​លិខិតអនុញ្ញាត​ចេញពី​ក្រសួងមហាផ្ទៃ និង​ក្រសួង​ធម្មការ ។​