-
តុលាការជំនុំជម្រះសំណុំរឿងលោក មាជ សុវណ្ណារ៉ា និងសកម្មជនបក្សសង្គ្រោះជាតិ១០នាក់
- Issue Date 31-Mar-2015
សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃសុក្រនេះ បើកសវនាការជំនុំជម្រះសំណុំរឿងមន្ត្រីជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិ១០ផ្សេងទៀត ។លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិទាំង១០នាក់ត្រូវបាននាំខ្លួនមកដល់សាលារាជធានីភ្នំពេញ នៅម៉ោងប្រមាណ៨និង១០នាទី ។សកម្មជនទាំង១១នាក់ដែលត្រូវចូលសវនាការនៅថ្ងៃនេះរួមមានលោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិ៤នាក់ផ្សេងទៀតដែលកំពុងជាប់ឃុំនៅពន្ធនាគារ និងសកម្មជន៦នាក់ទៀតដែលកំពុងនៅក្រៅឃុំបណ្ដោះអាសន្ន ។ ក្រោយព្រឹត្តិការណ៍ហិង្សាក្បែរស្ពាននាគកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ តុលាការ និងអាជ្ញាធរបានចាប់ខ្លួនតំណាងរាស្ត្រ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ ប៉ុន្តែតំណាងរាស្ត្រ និងសកម្មជនមួយចំនួនត្រូវបានដោះលែងវិញក្រោយកិច្ចព្រមព្រៀងនយោបាយរបស់គណបក្សទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដោយគណបក្សសង្គ្រោះជាតិព្រមចូលធ្វើការក្នុងសភា ៕ ដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៥ ។