• បក្សប្រឆាំង​គ្រោង​ស្នើសុំ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ពាក់ព័ន្ធ​តុលាការ​

    • Issue Date 31-Mar-2015

    គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ឲ្យ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ចំនួន​៣ ក្នុង​ប្រព័ន្ធតុលាការ​ឡើងវិញ ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​ឯករាជ្យ និង​អាច​ឲ្យ​ពលរដ្ឋ​ជឿទុកចិត្ត​បាន​។​​ច្បាប់​ទាំងនោះ​រួមមាន ការរៀបចំ​អង្គការ​តុលាការ ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដីពី​ការរៀបចំ​និង​ប្រព្រឹត្តិ​ទៅ​នៃ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។​​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ថ្លែង​រិះគន់​ប្រព័ន្ធ​ច្បាប់ និង​តុលាការ​នៅ​កម្ពុជា បច្ចុប្បន្ន​ថា​មិនទាន់​ឯករាជ្យ ដែល​មិនអាច​ធានា​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ទូទៅ​បានឡើយ​។​​ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១ រដ្ឋសភា លោក កឹម សុខា ថ្លែង​ក្នុង​ពិធី​បង្សុកូល​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ដោយ​ការវាយប្រហារ​គប់​គ្រាប់បែកដៃ​កាលពី​ថ្ងៃទី​៣០ មីនា ឆ្នាំ​១៩៩៧ នៅមុខ​អតីត​អគារ​រដ្ឋសភា​ចាស់ លើ​សួនច្បារ​មុខ​វត្ត​បទុម​វ​តី​។​​លោក​ថា ជំហាន​បន្ទាប់ពី​ការកែទម្រង់​ច្បាប់បោះឆ្នោត កែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតជាតិ (​គ​.​ជ​.​ប​) ហើយ​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹងធ្វើ​ការកែទម្រង់​ស្ថាប័ន​ជាតិ ដើម្បី​ពង្រឹង​នូវ​តុល្យភាព​អំណាច​រវាង​ស្ថាប័ន​ទាំងបី គឺ​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ​៖ «»​។​​​ ​រដ្ឋសភា​កម្ពុជា កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០១៤ បានអនុម័ត​ជា​ស្ថាពរ​នូវ​សេចក្ដីព្រាងច្បាប់ ចំនួន​៣​នេះ​ដោយ​រលូន ដោយ​គ្មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ទេ​។ ចំណែក​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ម្នាក់ៗ ហ៊ាន​ក្រោក​ឡើង​ថ្លែង​បរិហារ​អំពី​ការប្រព្រឹត្ត​ខុសឆ្គង​របស់​មន្ត្រី​រដ្ឋាភិបាល​នៅពេល​កន្លងមក ឬក៏​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បង្ហាញ​ការទទួលខុសត្រូវ​ចំពោះ​ការប្រព្រឹត្ត​ខុសឆ្គង​របស់​មន្ត្រី​តុលាការ​ក្នុងពេល​អនាគត​នោះដែរ​។​​តែ​ទោះយ៉ាងណា គណបក្សប្រឆាំង​កាលនោះ​បានលើកឡើង​ម្ដង​ហើយ​ម្ដង​ទៀតថា ច្បាប់​ដែល​រដ្ឋសភា​ដែល​មានតែ​តំណាងរាស្ត្រ​តែ​ម្ខាង គឺ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​អនុម័ត​នេះ នឹង​គ្មាន​តម្លៃ​នោះទេ ហើយ​ថា ពួកគេ​នឹងធ្វើ​ការសើរើ​ឡើងវិញ​នៅ​ថ្ងៃ​ណាមួយ​។​​ទាក់ទង​នឹង​ការលើកឡើង​របស់លោក​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នេះ ប្រធាន​គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់ ដើម្បី​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ជា​ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) លោក​បណ្ឌិត ហ៊ាង ឬ​ទ្ធី បាន​គាំទ្រ​។ លោក​ថា ច្បាប់​ទាំងបី​នេះ​ត្រូវតែ​ធ្វើ​វិសោធនកម្ម​ឲ្យ​បាន ពីព្រោះ​ច្បាប់​ទាំងនេះ​កន្លងមក​បានអនុម័ត​ដោយ​សភាតំណាងរាស្ត្រ​ឯក​បក្ស​មិនទាន់​គ្រប់​ជ្រុងជ្រោយ ដែល​ធានា​ធ្វើយ៉ាងណា​កុំ​ឲ្យ​មន្ត្រី​តុលាការ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បក្សនយោបាយ​៖ «»​។​ ​ឆ្លើយតប​នឹង​គម្រោង​ស្នើ​ធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​នេះ មន្ត្រី​នាំពាក្យ​នៃ​ក្រសួងយុត្តិធម៌ លោក ស សោ​ភ័​ណ្ឌ មានប្រសាសន៍ថា ការស្នើសុំ​ណាមួយ​របស់​បក្សប្រឆាំង គឺជា​សិទ្ធិ​របស់​ពួកគាត់ ប៉ុន្តែ​អ្វីៗ​ត្រូវ​សម្រេច​លើ​អង្គសភា​ទាំងមូល​៖ «»​។​​ច្បាប់​ទាំង​៣ រួមមាន​ច្បាប់​ការរៀបចំ​អង្គការ​តុលាការ ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដីពី​ការរៀបចំ​និង​ប្រព្រឹត្តិ​ទៅ​នៃ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម កាលពី​នៅ​ជា​សេចក្ដីព្រាង​នៅឡើយ ក៏មាន​ការរិះគន់​ជាច្រើន​ចំណុច​ពី​សង្គម​ស៊ីវិល និង​មន្ត្រី​បក្សប្រឆាំង​ដែរ ព្រមទាំង​ទាមទារ​ឲ្យ​កែប្រែ​នូវ​ចំណុច​មួយចំនួន​ជា​ចាំបាច់​នៅក្នុង​សេចក្ដីព្រាង​នោះ មានដូចជា ការកំណត់​កញ្ចប់​ថវិកា​ស្វយ័ត​របស់​ស្ថាប័ន​តុលាការ និង​ព្រំដែន​នៃ​ការចូលរួម​សកម្មភាព​គណបក្សនយោបាយ​របស់​ចៅក្រម ព្រះរាជអាជ្ញា​ជាដើម ប៉ុន្តែ​ពុំមាន​ការទទួល​យកទៅ​កែប្រែ​ឡើយ​៕ ​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ​២០១៥ ។​