• អង្គការសហប្រជាជាតិ​ស្នើ​ឲ្យ​កម្ពុជា​ធានា​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​

    • Issue Date 10-Apr-2015

    គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ បានធ្វើ​សេចក្ដីសន្និដ្ឋាន​លើ​របាយការណ៍​សិទ្ធិមនុស្ស ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ តាម​កាលកំណត់​លើក​ទី​ពីរ ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១៧ និង​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៥ នៅ​ប្រទេស​ស្វី​ស​។​​របាយការណ៍​នេះ បានលើកឡើង​នូវ​ចំណុច​កង្វល់ និង​អនុសាសន៍​មួយចំនួន ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជា​រដ្ឋ​ភាគី​មានការ​ទទួលខុសត្រូវ និង​ធ្វើ​ការកែលំអ​។នៅក្នុង​ជំនួប​នោះ ភាគី​រដ្ឋាភិបាល​ក៏បាន​ឡើង​ការពារ​ពី​ចំណុច​ចន្លោះប្រហោង​របស់ខ្លួន​ដែរ​។​​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ដែលមាន​ទីតាំងនៅ ទីក្រុង​ហ្សឺ​ណែវ ប្រទេស ស្វី​ស បានដាក់​អនុសាសន៍​ដល់​រដ្ឋាភិបាល​កម្ពុជា នូវ​ចំណុច​សំខាន់​ចំនួន​៤ ក្នុងចំណោម​ចំណុច​ជាច្រើន ដើម្បី​ឲ្យ​កម្ពុជា ធានា​នូវ​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​។​​សេចក្ដីសន្និដ្ឋាន​នៃ​របាយការណ៍​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ មេសា ក្រោយ​ពេលដែល​គណៈកម្មាធិកា​របា​ន​ត្រួតពិនិត្យ​លើក​ទី​២ ស្ដីពី​របាយការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅក្នុង​សម័យប្រជុំ​ប្រចាំឆ្នាំ​របស់ខ្លួន​។​​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី ចេញផ្សាយ​ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៥ ។​